លោកស្រី សន មល្លិកា សមាជិកក្រុមប្រឹក្សា និងជាសមាជិកអចិន្ត្រៃយ៍ គ.ក.ន.ក សង្កាត់ដងទង់ (តំណាងលោកចៅសង្កាត់) បានដឹកនាំសមាជិកភូមិ២ ចុះផ្តល់ថវិកាថ្លៃធ្វើដំណើរ និងថ្លៃសម្រាលកូនជូនដល់ស្ត្រី ឈ្មោះ ជា រតនា រស់នៅក្នុងភូមិ២ សង្កាត់ដងទង់ ដែលមានជីវភាពខ្វះខាត ចំនួន ៤៤,០០០រៀល ដែលជាថវិកាសេវាសង្គម គ.ក.ន.ក សង្កាត់។
វេលាម៉ោង ២:១៥នាទីរសៀល
ថ្ងៃចន្ទ ១០រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤
November 25,2024
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#