វេលាម៉ោង ០២:០០ នាទីរសៀល លោក លៀង សាម៉ាត មេឃុំត្រពាំងរូង និងលោក ជឹម វណ្ឌី ស្មៀនឃុំ បានអញ្ជើញចូលររួមក្នុងពិធីសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវ មិថុនា ភូថង អភិបាល នៃគណអភិបាលខេត្តកោះកុង នៅសាលមហោស្រពខេត្តកោះកុង។