រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គណៈកម្មការបច្ចេកទេសអន្តរក្រសួង នៃគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) ចុះវាយតម្លៃផ្ទាល់នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

ថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ។

នៅព្រឹកថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ គណៈកម្មការបច្ចេកទេសអន្តរក្រសួង នៃគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) ចុះវាយតម្លៃផ្ទាល់យ៉ាងសុក្រិត នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ទៅតាមលក្ខណៈវិនិច្ឆ័យគោលធំៗទាំង៨ ដើម្បីជ្រើសរើសយកបេក្ខភាពជ័យលាភីចំនួន៥ទៅវគ្គចុងក្រោយ បន្ទាប់ពីមន្ទីរពេទ្យបានជាប់ជាបេក្ខភាពជ័យលាភីក្នុងចំណោម១០ កន្លងមកថ្មីៗនេះក្នុងចំណោមមន្ទីរពេទ្យបង្អែកកំរិត២(CPA2) ក្នុងការប្រលងប្រណាំងអង្គភាពផ្ដល់សេវាសាធារណៈគំរូឆ្នាំ២០២៤ នៅវគ្គជម្រុះបឋមនៅទូទាំងប្រទេស ។

អត្ថបទទាក់ទង