រដ្ឋបាលឃុំកោះស្ដេច
លោក សាយ ហេង មេឃុំកោះស្ដេច បានចាត់លោក ហាស់ ហាន អនុភូមិកោះស្ដេច បានចូលរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះធ្វេីសកម្មភាព៖
-ធ្វើវេទិកាសាធារណៈ ស្តីពីអំពីហិង្សាទាក់ទងនឹងយេនឌ័រ ចំនួន ០៣លើក ប្រជាពលរដ្ឋចូលរួមសរុបចំនួន ៣៨នាក់ ស្រី ១៤នាក់។
-ធ្វើការផ្សព្វផ្សាយ គោលនយោបាយ ភូមិ/ឃុំ មានសុវត្ថិភាពទាំង៧ចំណុច ចំនួន ០៣លើក ប្រជាពលរដ្ឋចូលរួមចំនួន ៣៦នាក់ ស្រី ១២នាក់។
-ធេី្វការផ្សព្វផ្សាយ ពីផលប៉ះពាល់នៃការប្រេីប្រាស់គ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ ចំនួន ០៣លេីក ប្រជាពលរដ្ឋចូលរួមចំនួន ៣៦នាក់ ស្រី ១២នាក់។ ស្ថិតក្នុងភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។
ថ្ងៃសុក្រ ១២ កើត ខែបុស្ស ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥
January 10, 2025