ថ្ងៃអង្គារ ៤រោច ខែជេស្ន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៥:០០នាទីរសៀល លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុកមណ្ឌលសីមា ដឹកនាំក្រុមការងារ ដែលមាននាយករងរដ្ឋបាលស្រុក មេឃុំប៉ាក់ខ្លង ក្រុមប្រឹក្សាឃុំ និងមេភូមិ ប្រជុំដោះស្រាយទំនាស់ដីធ្លី មួយកន្លែង ស្ថិតនៅភូមិ១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។