មន្រ្តីការិយាល័យជំនាញនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង សហការជាមួយមន្រ្តីរដ្ឋបាលខេត្ត និងមន្ត្រីរដ្ឋបាលស្រុក បានចុះត្រួតពិនិត្យ ផ្ទៀងផ្ទាត់ កុងទ័រចែកចាយ ប្រេងឥន្ធនៈចំនួន ០៨មូលដ្ឋាន ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។ ជាលទ្ធផល ក្រុមការងារពិនិត្យឃើញថា ស្ថានីយប្រេងចំនួន ០៧មូលដ្ឋាន អនុលោមតាមបច្ចេកទេសដែលអាចអុញ្ញាតឱ្យធ្វើការប្រកបអាជីវកម្ម និង ០១មូលដ្ឋាន មិនអនុលោមតាមបច្ចេកទេស។
--------@@@-------
ថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤