រដ្ឋបាលឃុំភ្ញីមាស
…………………………….
លោក ឡុញ សុផល មេឃុំភ្ញីមាស បានបើកកិច្ចប្រជុំសាមញ្ញប្រចាំខែតុលា លើកទី២៩ អាណត្តិទី៥ ឆ្នាំទី៣ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស
សមាសភាពចូលរួម លោក.លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ នាយរងប៉ុស្ដិ៍ ស្មៀនឃុំ ជំនួយការឃុំ តំណាងប៉ុស្តិ៍សុខភាព មេភូមិ អនុភូមិ នាយកសាលាពាមកាយ តំណាងសាលាតានី និងតំណាងប្រជាពលរដ្ឋ សរុប១៨នាក់ ស្រី៦នាក់។
អំពីរបៀបវារ:រួមមាន÷
១/.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៥ ឆ្នាំទី៣ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស
២/.ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២៤
៣/ អានរបាយការណ៍តាមភូមិ និងប៉ុស្ដិ៍រដ្ឋបាល
៤/.ពិភាក្សាលើបញ្ហាផ្សេងៗ និងដំណោះស្រាយ
………………………………
ថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹង,ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤