/ / /

មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង បានបើកកិច្ចប្រជុំសម្ពន័្ធក្រុមឆ្មបមណ្ឌលសុខភាព (MCAT) ក្នុងស្រុកប្រតិបត្តិស្រែអំបិល ដឹកនាំកិច្ចប្រជុំដោយលោកវេជ្ជបណ្ឌិត សៅ សូនី ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រែអំបិល

មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង បានបើកកិច្ចប្រជុំសម្ពន័្ធក្រុមឆ្មបមណ្ឌលសុខភាព (MCAT) ក្នុងស្រុកប្រតិបត្តិស្រែអំបិល ដឹកនាំកិច្ចប្រជុំដោយលោកវេជ្ជបណ្ឌិត សៅ សូនី ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រែអំបិល 

គោលបំណង៖ 

*បង្ហាញលទ្ធផលនៃការចុះបង្វឹកដល់បុគ្គលិកនៅតាមមណ្ឌលសុខភាពស្តីពីការផ្តល់សេវាថែទាំរំលូតប្រកបដោយសុវត្ថិភាព 

*ពិភាក្សាលើបញ្ហាដែលបុគ្គលិកបានជួបប្រទះក្នុងការ ផ្តល់សេវានៅតាមមណ្ឌលសុខភាព និងស្វែងរក ដំណោះស្រាយ 

*ចែករំលែកចំណេះដឹង/បទពិសោធន៍គ្នាទៅវិញទៅមក ទាក់ទងនឹងការផ្តល់សេវាសុខភាព បន្តពូជសុខភាពមាតា ទារក និងកុមារ 

*ផ្តល់ចំណេះដឹងទាក់ទងនឹង ច្បាប់ស្តីពីការរំលូតកូននៅ ប្រទេសកម្ពុជា

*ចូលរួមកាត់បន្ថយអត្រាមរណភាពមាតា 

សមាសភាពចូលរួម : 

១) លោកស្រី វេជ្ជបណ្ឌិត ថា សុខលាង មន្រ្តីការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ 

២) លោស្រី ហម សុីណា មន្រ្តីការិយាល័យបង្ការ និង គ្រប់គ្រងជំងឺ

៣) កញ្ញា ម៉ាត់ សុគន្ធារ៉ា មន្រ្តីការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ 

៤) បុគ្គលិកឆ្មបមកពីស្រុកប្រតិបត្តស្រែអំបិល មណ្ឌលសុខភាព ០៦ នាក់ និង មន្ទីរពេទ្យបង្អែកស្រែអំបិល ០២នាក់

៥) លោកស្រីវេជ្ជបណ្ឌិត លន សុភាព តំណាងអង្គការឆាយ 

ធ្វើនៅសាលប្រជុំការិយាល័យស្រុកប្រតិបត្តិស្រែអំបិល

ឧបត្ថម្ភដោយ: អង្គការឆាយ ( CHAI )

ថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤

October 22, 2024

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    26/09/2026

    ក្រុមគ្រូពេទ្យផ្នែកវះកាត់ នៃមន្ទីរពេទ្យពេទ្យបង្អែកខេត្តកោះកុង បានសហការគ្នាធ្វើការព្យាបាលដោយវះកាត់បន្ទាន់ជួយសង្គ្រោះអ្នកជំងឺចំនួនពីរករណី

  • ហេង គីមឆន/
    26/09/2026

    ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញ ក្នុងពិធីសូត្រមន្តកាន់បិណ្ឌទី១ នៅវត្តជោតញ្ញាណ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    26/09/2026

    លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងថ្នាក់ដឹកនាំមន្ទីរពេទ្យបានអញ្ជើញចុះពិនិត្យពីវឌ្ឍនភាពនៃការសាងសង់អគារសម្រាក ព្យាបាលជំងឺទូទៅ កម្ពស់ពីរជាន់ (EO, E1) ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    26/09/2026

    លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងថ្នាក់ដឹកនាំមន្ទីរពេទ្យបានអញ្ជើញសួរសុខទុក្ខ ប្រកេនចង្ហាន់ និងបច្ច័យមួយចំនួនដល់ព្រះសង្ឃចំនួនពីរអង្គ ដែលមានអាពាធ និងកំពុងសម្រាក ព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង

  • មន្ទីរផែនការ/
    26/09/2026

    មន្ទីរផែនការខេត្តកោះកុង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងអង្គភាពប្រចាំខែកញ្ញា ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/09/2026

    រដ្ឋបាលឃុំភ្ញីមាស ចុះត្រួតពិនិត្យវាយតម្លៃបញ្ចប់កិច្ចសន្យាគម្រោងសាងសង់ផ្លូវអាមេ១ខ្សែ ធានាគុណភាពរយៈពេល៦ខែ រួចរាល់ ស្ថិតនៅភូមិតានី