លោកវេជ្ជបណ្ឌិត ភួង ចាន់ថន ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ បានចូលរួមសិក្ខាសាលាបណ្តុះបណ្តាលលេីការពង្រឹងសមត្ថភាពស្តីពី ផែនការគ្រប់គ្រងបរិស្ថាននិងសង្គម(ESMP)ផែនការប្តេជ្ញាចិត្តបរិស្ថាន និងសង្គម(ESCP)ក្របខ័ណ្ឌគោលនយោបាយដោះស្រាយផលប៉ះពាល់(RPF)ការត្រួតពិនិត្យនិងបង្ការការចម្លងរោគ(IPC)និងផែនការគ្រប់គ្រងសំណល់(WMP)សម្រាប់ក្រុមការងារនិងមន្ត្រីបង្គោលកិច្ចការពារបរិស្ថាន និងសង្គមក្នុងវិស័យសុខាភិបាល។
សិក្ខាសាលានេះប្រព្រឹត្តទៅនៅសណ្ឋាគាររស្មីសុខាញ៉ូវយ៉ក ខេត្តកំពង់ឆ្នាំង
រៀបចំដោយ នាយកដ្ឋានការពារសុខភាពក្រសួងសុខាភិបាល និងឧបត្ថម្ភដោយគម្រោងលេីកកម្ពស់សុខភាព និងសមធម៌សុខាភិបាលដំណាក់កាលទី២(H-EQIP2)។
សិក្ខាសាលានេះមានការចូលរួមពីបណ្តាសិក្ខាកាមមកពីគ្រប់បណ្តា២៥ខេត្ត-រាជធានីដែលមានសមាសភាពជាប្រធានឬមន្ត្រីទទួលបន្ទុកបរិស្ថាននិងសង្គមសម្រាប់សុខាភិបាលចំនួន២៥រូប មន្ត្រីមកពីនាយកដ្ឋានការពារសុខភាពនៃក្រសួងសុខាភិបាល តំណាងនាយកដ្ឋានមន្ទីរពេទ្យតំណាងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ(NPCA)ចូលរួមផងដែរ។
ការបេីកវគ្គដោយប្រធានការិយាល័យទទួលបន្ទុកផែនការគ្រប់គ្រងបរិស្ថាន និងសង្គមនៃនាយកដ្ឋានការពារសុខភាព។
គោលបំណងសិក្ខាសាលាបណ្តុះបណ្តាលរួមមានៈ
-ដេីម្បីកំណត់ថា តេីសកម្មភាពទំនងជាមានហានិភ័យ និងផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាន និងសង្គមឬអត់?
-កំណត់ឧបករណ៍ក្របខ័ណ្ឌបរិស្ថាននិងសង្គមសមស្របដេីម្បីកាត់បន្ថយហានិភ័យ ឬផលប៉ះពាល់ដែលបានកំណត់
-យល់ដឹងពីផែនការប្តេជ្ញាចិត្តសង្គម និងបរិស្ថាន
-យល់ដឹងពីក្របខ័ណ្ឌគោល នយោបាយការតាំងទីលំនៅថ្មី និងការដោះស្រាយផល ប៉ះពាល់លេីការអភិវឌ្ឍន៍គ ម្រោង(RPF)
-យល់ដឹងពីវិធានការបង្ការនិងការត្រួតពិនិត្យការចម្លងរោគ និងការប្រុងប្រយ័ត្នបន្ថែមចំពោះកិច្ចការពារបរិស្ថាន និងសង្គម។
សរុបសេចក្តីទៅ គោលបំណងនៃគម្រោងផ្នែកបរិស្ថាននិងសង្គមនេះផ្តោតទៅលេីតម្រូវការនៃការសាងសង់ឬជួសជុលហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលក្នុងកម្ចីថវិកាពីធនាគារពិភពលោក(WB)ក្នុងគម្រោងលេីកកម្ពស់គុណភាព និងសមធម៌សុខាភិបាលដំណាក់កាលទី២(H-EQIP2)ប៉ុណ្ណោះ។
ម៉្យាងទៀត ដេីម្បីជួសជុលសាងសង់បានគឺតម្រូវឱ្យម្ចា ស់គម្រោងសរសេរគម្រោងគ្រប់ជ្រុងជ្រោយតាំងពីលក្ខខ័ណ្ឌបរិស្ថាន-សង្គម កម្លាំងពលកម្មចាប់ពីអាយុ១៨ឆ្នាំឡេីង និងហានិភ័យផ្សេងៗ ល័ក្ខខ័ណ្ឌព្រមព្រៀងកិច្ចស ន្យាការងារ សំណងលេីហា និភ័យនានាដែលកេីតឡេីងចំពោះកម្មកររួមទាំងសំណង់ សុវត្ថិភាពនៃការទុកដាក់កាកសំណល់ផ្សេងៗនិងការបង្ហូរកាកសំណល់ទាំងនោះទៅណា រួមទាំងអគ្គីភ័យ គ្រោះមហន្តរាយដោយធម្មជាតិនានាដែលអាចកេីតមានជាយថាហេតុ... ស្របតាមគោលនយោបាយរបស់ធនាគារពិភពលោក(WB)ក្នុងគម្រោង(H-EQIP2)។
ថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៤
ថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤
October 23, 2024