រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ខឹម ភុនសុវណ្ណ ជំទប់ទី១ឃុំត្រពាំងរូង លោក វ៉ាន់ឆៃ ផៃវង្ស សមាជិកក្រុមប្រឹក្សាឃុំ លោកស្រី វ៉ាត់ សុខា សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការរដ្ឋបាល និងជំនួយការហិរញ្ញវត្ថុ បានចូលរួម វគ្គបណ្តុះបណ្តាល ស្តីពីសេចក្តីណែនាំបច្ចេកទេសរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ បីឆ្នាំរំកិលក្រុង ស្រុក

រដ្ឋបាលឃុំត្រពាំងរូង,ថ្ងៃពុធ ៦ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ០៨:០០ នាទីព្រឹក លោក ខឹម ភុនសុវណ្ណ ជំទប់ទី១ឃុំត្រពាំងរូង លោក វ៉ាន់ឆៃ ផៃវង្ស សមាជិកក្រុមប្រឹក្សាឃុំ លោកស្រី វ៉ាត់ សុខា សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការរដ្ឋបាល និងជំនួយការហិរញ្ញវត្ថុ បានចូលរួម វគ្គបណ្តុះបណ្តាល ស្តីពីសេចក្តីណែនាំបច្ចេកទេសរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ បីឆ្នាំរំកិលក្រុង ស្រុក ក្រោមអធិបតីភាព លោក ណឹម ភីរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង និងដោយមានការចូលរួម សម្របសម្រួលដោយ លោក ហួ ងី អនុប្រធានមន្ទីរផែនការខេត្តកោះកុង លោក ឡាំ ទី មន្រ្ដីបច្ចេកទេសខេត្តកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង។

អត្ថបទទាក់ទង