សាខា កក្រក កោះកុង៖ ក្រោយពីទទួលបានព័ត៌មានភ្លាមៗពីអាជ្ញាធរមូលដ្ឋាន នៅរសៀលថ្ងៃទី ២៤ ខែ តុលា ឆ្នាំ២០២៤ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់ឱ្យ លោក ឡុច ភិរ័ក្ស នាយករងសាខា សហការជាមួយលោក ម៉ាស សុជា អនុប្រធានគណៈកម្មាធិការអនុសាខាក្រុងខេមរភូមិន្ទ អាជ្ញាធរសង្កាត់ដងទង់ នាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដោយសារអគ្គិភ័យ ២គ្រួសារ ក្នុងនោះ បណ្តាលអោយខូចខាតទាំងស្រុង ស្មើនឹង១ខ្នងផ្ទះ ខូចខាតឡាន១គ្រឿង គោយន្ត១គ្រឿង និងទ្រព្យសម្បត្តិមួយចំនួនទៀត កាលល្ងាចថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០៤.០០ នាទីទៀបភ្លឺ ដែលមានម្ចាស់ផ្ទះឈ្មោះ ពិន សាលី និងប្រពន្ធឈ្មោះ រ៉ា ម៉ៅ ដែលមានកូនក្នុងបន្ទុក៦នាក់ ស្រី៥នាក់ ។
មានប្រសាសន៍នាឱកាសនោះក្រុមការងារ បានពាំនាំនូវការផ្តាំផ្ញើនិងចូលរួមសោកស្ដាយ ពីសំណាក់ កជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូន បងប្អូន ប្រជាពលរដ្ឋ រងគ្រោះ ដោយ ក្តី នឹករឭក អាណិ ត អាសូរ និង សូម ចូលរួម រំលែក នូវ ការសោកស្តាយ ជាមួយ បងប្អូន ដែល បានទទួល រងគ្រោះ ខូចខាត នូវ ទ្រព្យសម្បត្តិ និង ផ្ទះសម្បែង ដោយសារ គ្រោះ អគ្គិភ័យ នេះ។ ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាដោយមិនទុកនរណាម្នាក់ចោល”។ គួរបញ្ជាក់បន្ថែមថាសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះ គ្រោះអគ្គិភ័យ និងគ្រោះធម្មជាតិ ដែលកើតមានឡើងគ្រប់ពេល និងសូមជួយអប់រំកូនចៅឱ្យជៀសឆ្ងាយពីគ្រឿងញៀន និងប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ចរាចរណ៍ និងត្រូវគោរពច្បាប់ចរាចរណ៍ និងសូមបងប្អូនកុំបាក់ទឹកចិត្តខិតខំបង្កបង្កើនផលនេសាទ និងដាំដំណាំរួមផ្សំសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ និងបង្កើនសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើឡើងវិញ សូមបងប្អូនពូមីងថែរក្សាសុខភាព រស់នៅដោយមានអនាម័យតាមការណែនាំរបស់ ក្រសួងសុខាភិបាល។
អំណោយមនុស្សធម៌ដែលសាខាបានផ្ដល់ជូនរួមមាន៖ អង្ករ៥០គក្រ មីជាតិ១កេស ត្រីខ១ឡូ ទឹកសុទ្ធ១កេស មុង១ ឆ្នាំងខ្ទះ១ ឆ្នាំងបាយ១ កញ្ច្រែងជ័រ២ កាថុនជ័រ២ តង់១ ចាន៨ ស្លាបព្រា១០ ព្រមទាំងថវិកាចំនួន១លានរៀល។ដោយឡែកអនុសាខាស្រុកស្រែអំបិល និងរដ្ឋបាលឃុំដងពែង សម្ភារ និងថវិកាមួយចំនួន ផងដែរ ។