រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជា ប៊ុនធឿន អភិបាលស្ដីទីស្រុកគិរីសាគរ បានចូលរួមជាគណៈអធិបតីវគ្គបណ្ដុះបណ្ដាលស្តីពីការអនុវត្តការឧបត្ថម្ភសាច់ប្រាក់ជូនសិស្សានុសិស្សក្នុងគ្រួសារមានប័ណ្ណសមធម៍នៃកម្មវិធីជំនួយសង្គមក្នុងកញ្ចប់គ្រួសារ

លោក ជា ប៊ុនធឿន អភិបាលស្ដីទី បានចូលរួមជាគណៈអធិបតីវគ្គបណ្ដុះបណ្ដាលស្តីពីការអនុវត្តការឧបត្ថម្ភសាច់ប្រាក់ជូនសិស្សានុសិស្សក្នុងគ្រួសារមានប័ណ្ណសមធម៍នៃកម្មវិធីជំនួយសង្គមក្នុងកញ្ចប់គ្រួសារដោយមានការអញ្ជើញចូលរួមពីលោក មាស ទុំ ប្រធានការិយាល័យជំនួយសង្គម នៃមន្ទីរសង្គមកិច្ចខេត្តកោះកុង លោក ឡុច ភារុន ជាមន្ត្រីការិយាល័យនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុងនិងក្រុមការងារលោកស្រី ហ៊ឹម ស្រីណា ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម លោក ឃឿន សំ មន្ត្រីការិ.អយក.លោកនាយក នាយករង និងលោកគ្រូ អ្នកគ្រូនៅសាលប្រជុំស្រុកគិរីសាគរ ។

ថ្ងៃអង្គារ៥រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ October 22, 2024

អត្ថបទទាក់ទង