រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី លិ ឡាំង ប្រធានគណៈកម្មាធិការស្រី្ត និងកុមារឃុំ (គ.ក.ន.ក) និងជាមេឃុំកោះកាពិ បានដឹកនាំកិច្ចប្រជុំ គ.ក.ន.ក ឃុំ ប្រចាំខែតុលា ឆ្នាំ២០២៤ របស់គណៈកម្មាធិការទទួលបន្ទុក និងកុមារឃុំ ។

ថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនិងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ លោកស្រី លិ ឡាំង ប្រធានគណៈកម្មាធិការស្រី្ត និងកុមារឃុំ (គ.ក.ន.ក) និងជាមេឃុំកោះកាពិ បានដឹកនាំកិច្ចប្រជុំ គ.ក.ន.ក ឃុំ ប្រចាំខែតុលា ឆ្នាំ២០២៤ របស់គណៈកម្មាធិការទទួលបន្ទុក និងកុមារឃុំ ដើម្បីបូកសរុបរបាយការណ៏ និងពិភាក្សាបញ្ហាប្រឈម និងលើកទិសដៅទៅខែបន្ទាប់ ។

+  សមាសភាពចូលរួមមាន ៖

-  ប្រធាន អនុប្រធាន សមាជិក គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ ។

-  អនុប្រធាន គ.ក.ស.ក ស្រុកកោះកុង ។

-  សមាជិក គ.ក.ស.ក ស្រុកកោះកុង ។

-  សរុបចំនួន១៦នាក់ ស្រី១នាក់ នៅសាលាឃុំកោះកាពិ  ។

អត្ថបទទាក់ទង