លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានធ្វើការចែកសម្ភារបរិក្ខារ ដល់យោធិនទើបជ្រើសរើសថ្មីជាប់ជាស្ថាពរទាំង ៤១នាក់ ក្នុងនោះយោធិនម្នាក់ទទួលបាន (សាក់កាដូប៉ារ៉ាចំនួន ០១, ស្បែកជើងកវៃងចំនួន ០១គូរ, ស្រោមជើងចំនួន ០១គូរ,ឯកសណ្ឋានប្រយុទ្ធទឹកប៊ិចចំនួន ០១កំផ្លេរ,ខ្សែក្រវ៉ាត់ចំនួន ០១, អាវយឺតពណ៍ត្រៃអុីចំនួន ០២, ខោខ្លីពណ៍ត្រៃអុីចំនួន ០២, មួកឆាងពណ៍ទឹកប៊ិចចំនួន ០១) ក្នុងឱកាសនោះផងដែរលោកឧត្តមសេនីយ៍មេបញ្ជាការក៏មានមតិសំណេះសំណាល និងមានការណែនាំឱ្យយោធិនគ្រប់រូបត្រូវមានការគោរពវិន័យ ចេះសាមគ្គីគ្នា។
ថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ October 21, 2024