រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានដឹកនាំលោក សោម ទិត្យា ប្រធានការិយាល័យច្រកចេញចូលតែមួយ អញ្ជើញចូលរួមកិច្ចប្រជុំអំពីកិច្ចសហការ​សម្របសម្រួលគាំទ្ររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដល់សកម្មភាពការងារចុះមូលដ្ឋាន ការរៀបចំ និងកិច្ចដំណើរការនៃលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក

លោក​ ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានដឹកនាំលោក សោម ទិត្យា ប្រធានការិយាល័យច្រកចេញចូលតែមួយ អញ្ជើញចូលរួមកិច្ចប្រជុំអំពីកិច្ចសហការ​សម្របសម្រួលគាំទ្ររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដល់សកម្មភាពការងារចុះមូលដ្ឋាន ការរៀបចំ និងកិច្ចដំណើរការនៃលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ក្រោមអធិបតីភាព ឯកឧត្តម រាជ សុភន្ទ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន ក.រ.ម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន ក.រ.ម នៅសាលប្រជុំ (ខ)​ សាលាខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ផៃធូន ផ្លាមកេសន សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវមិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម លោក លោកស្រី អភិបាលរងខេត្ត ក្រុមការងារអមដំណើរនៃក្រសួងមហាផ្ទៃ នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាល អភិបាលរងក្រុង ស្រុក នាយករដ្ឋបាលក្រុង ស្រុក និងមន្ត្រីទទួលបន្ទុកការងារ។

ថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤
October 21, 2024

អត្ថបទទាក់ទង