រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ងិន​ ប៊ុនធឿន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងពិធីប្រកាសការទទួលស្គាល់ក្រុមប្រឹក្សាគណ:គិលានុបដ្ឋាកជាតិអាណត្តិទី៣ ក្រោមអធិបតីភាពលោកជំទាវសាស្ត្រាចារ្យ អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

លោក ងិន​ ប៊ុនធឿន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងពិធីប្រកាសការទទួលស្គាល់ក្រុមប្រឹក្សាគណ:គិលានុបដ្ឋាកជាតិអាណត្តិទី៣ ក្រោមអធិបតីភាពលោកជំទាវសាស្ត្រាចារ្យ អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

លោកជំទាវសាស្ត្រាចារ្យ អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី បើកកម្មវិធីប្រកាសទទួលស្គាល់ លោក ជា សុភក្ត្រមុនីរ័ត្ន ជាប្រធានក្រុមប្រឹក្សាគណ:គិលានុបដ្ឋាកជាតិអាណត្តិទី៣ ដែលមានសមាជិកសមាជិកានៃគណៈគិលានុបដ្ឋាកជាតិសរុបប្រមាណ ៨០រូប និងបានលើកយកប្រសាសន៍ផ្តាំផ្ញើរបស់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលតែងតែបារម្ភពីសុខទុក្ខរបស់លោក លោកស្រី ជាប្រធានក្រុមប្រឹក្សាសាខាទាំងអស់ផងដែរ។

លោកជំទាវសាស្ត្រាចារ្យ បានមានប្រសាសន៍ និងរំលឹកអនុសាសន៍ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីដូចតទៅ៖ 

១) ត្រូវធ្វើបច្ចុប្បន្នភាពគោលនយោបាយ គោលការណ៍ណែនាំ ឬបទដ្ឋានគតិយុទ្ធផ្សេងៗ និងកំណត់សូចនាករសំខាន់ៗ និងធ្វើការតាមដាន វាយតម្លៃការអនុវត្តទៅតាមសូចនាករនីមួយៗ។ 

២) រៀបចំ របាយការណ៍ប្រចាំខែ ពីវឌ្ឍនៈភាពរបស់គណៈគិលានុបដ្ឋាកពីចំណុចខ្លំាង ចំណុចដែលត្រូវកែលម្អជាប្រចាំ។ 

៣) សហការជាមួយប្រធានសុខាភិបាល ប្រធានមន្ទីរពេទ្យគ្រប់ខេត្តដើម្បីសុំការគាំទ្រស្វែងរកដំណោះស្រាយដែលជាប្រយោជន៍ដល់អ្នកជំងឺ ដល់មន្ទីរពេទ្យ និងដល់មន្ត្រីសុខាភិបាល។ 

៤) ប្រធានសាខានីមួយៗត្រូវរៀបចំតួនាទី របស់ខ្លួនធ្វើការ មានតួនាទី និងភារកិច្ច និងរៀបចំផែនការសកម្មភាពប្រចាំឆ្នាំសម្រាប់សាខានីមួយ ៗ។ ក្នុងខេត្តនីមួយៗមានសមាជិកប៉ុន្មាននាក់ដែលបានចុះឈ្មោះ ប៉ុន្មាននាក់ទៀតមិនទាន់បានចុះ?ហេតុអ្វី?

មុននឹងធ្វើការបិទកម្មវិធី លោកជំទាវសាស្ត្រាចារ្យ បានមានប្រសាសន៍ផ្តាំផ្ញើដល់សមាជិកក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកអាណត្តិទី៣ ឱ្យបន្តធ្វើកិច្ចការចំនួន ៧ចំនុចបន្ថែម៖ 

១) ថ្នាក់ជាតិត្រូវរៀបចំប្រព័ន្ធ RMS បង្កើតប្រអប់ បន្តអាជ្ញាបណ្ណរួច ត្រូវបង្រៀនទៅថ្នាក់ក្រោមជាតិឱ្យចេះចុះឈ្មោះថ្មី ឬត្រូវបន្តអាជ្ញាបណ្ណ(តាមអនឡាញ)។

 ២) ត្រូវពិនិត្យមើលផែនការយុទ្ធសាស្ត្ររយៈពេល ៦ឆ្នាំនៃអាណត្តិរបស់ខ្លួន និងរៀបចំផែនការប្រតិបត្តិប្រចាំឆ្នាំ ២០២៥។ 

៣) នៅតាមបណ្តាខេត្តត្រូវយលផែនការយុទ្ធសាស្ត្ររបស់គណៈជាតិទៅរៀបចំផែនការសកម្មភាពប្រចាំឆ្នាំ ២០២៥ដូចគ្នា។ ថ្នាក់ជាតិត្រូវប្រមូលពីខេត្តទាំងអស់សម្រាប់តាមដានការអនុវត្តរបស់ខេត្តនីមួយៗ។ 

៤) នៅតាមសាខានីមួយៗ ត្រូវដឹងចំនួនគិលានុបដ្ឋាកដែលមិនទាន់បានចុះឈ្មោះមានប៉ុន្មាន? ត្រូវធ្វើដូចម្តេច? អ្នកត្រូវបន្តអាជ្ញាបណ្ណមានចំនួនប៉ុន្មាននាក់? 

៥) រៀបចំការបណ្តុះបណ្តាលបន្តជាមួយដៃគូ JICA នាយកដ្ឋានមន្ទីរពេទ្យ ឬសមាគមគិលានុបដ្ឋាក ដល់គិលានុបដ្ឋាកដើម្បីសន្សំពិន្ទុ ៦០ ក្នុងរយៈពេល៣ឆ្នាំ។ Upload ៦០ ពិន្ទុ ទៅក្នុងប្រព័ន្ធ បើមិន Upload ទេ គឺមិនអាចបន្តអាជ្ញាបណ្ណបានទេ ដោយគិលានុបដ្ឋាក នឹងរត់រកកន្លែងរៀន ដើម្បីបានពិន្ទុ។ 

៦) ពង្រឹងការអនុវត្តប្រកបដោយសីលធម៌វិជ្ជាជីវៈ ដែលជាប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី។ 

៧) ទាំងថ្នាក់ជាតិ និងថ្នាក់ខេត្តត្រូវសហការជាមួយប្រធានមន្ទីរសុខាភិបាលឱ្យបានល្អ។ 

ព្រឹកថ្ងៃសៅរ៍ ២រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤

អត្ថបទទាក់ទង