លោក គឹម រម្នី អភិបាលរងស្រុកគិរីសាគរ បានដឹកនាំលោក យ៉ាង រិទ្ធីរ៉ា នាយករងរដ្ឋបាលសាលាស្រុក លោក ជីប ជីវិន ប្រធានការិយាល័យគ្រប់គ្រងធនធានមនុស្ស រួមទាំងលោកមេឃុំ និងស្មៀនឃុំទាំងបី នៃរដ្ឋបាលស្រុក បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យ កែតម្រូវឡេីងវិញនូវរបាយការណ៍ ស្ដីពីវឌ្ឍនភាព បញ្ហាប្រឈម សំណេីរ សំណូមពរ របស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់(ឧបសម្ព័នទី១-ទី៥) ដេីម្បីត្រៀមលក្ខណៈក្នុងការរៀបចំវេទិការាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដេីម្បីចូលរួមចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!