រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង ចូលរួមចែករំលែកបទពិសោធន៍ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ នៅប្រទេសបារាំង

លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានចូលរួមសមាជក្រុមប្រឹក្សាឧទ្យានុរក្សពិភពលោកលើកទី១០ ឆ្នាំ២០២៤ ។ សមាជនេះ ធ្វើឡើងដោយក្រុមការពារព្រៃឈើអន្តរជាតិ Gardes Natures de France (GNF) សហព័ន្ធឧទ្យានុរក្សអន្តរជាតិ(International Ranger Federation) នៅទីក្រុង Hyeres ភាគខាងត្បូងនៃប្រទេសបារាំង ចាប់ពីថ្ងៃទី០៧-១១ ខែតុលា ឆ្នាំ២០២៤ ដែលមានប្រទេសចូលរួមចំនួន ៥០ប្រទេស សមាសភាពសរុបចំនួន ៦៤០រូប ដោយក្នុងនោះមន្រ្តីឧទ្យានុរក្សពីប្រទេសកម្ពុជាចូលរួមចំនួន ៤រូប មកពីមន្ទីរបរិស្ថានខេត្តកោះកុង ១រូប រតនៈគីរី ២រូប ស្ទឹងត្រែង ១រូប ។ ហើយសមាជមន្រ្តីឧទ្យានុរក្សដែលបានចូលរួមនោះក៏បានផ្លាស់ប្ដូរបទពិសោធន៍ និងចែករំលែកមេរៀនល្អៗ ចំពោះគ្នាទោវិញទៅមក ។ សមាជឧទ្យានុរក្សពិភពលោកលើកទី១១ និងរៀបចំបន្តនៅប្រទេសអាហ្សង់ទីនក្នុងឆ្នាំ២០២៧ ។

អត្ថបទទាក់ទង