លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ និងមន្ត្រីការិយាកសិ-ឧស្សាហកម្មចំនួន២រូប បានចូលរួមជួបប្រជុំជាមួយក្រុមការងារនាយកដ្ឋានកសិ-ឧស្សាហកម្ម ដឹកនាំដោយលោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋាន និងសហការី នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ០៩នាក់ ស្រី ០៣នាក់។ កិច្ចប្រជុំនេះមានគោលបំណងចុះប្រមូលទិន្នន័យអ្នកកែច្នៃផលិតផលកសិកម្ម និងមានគម្រោងសកម្មភាពចុះបើកវគ្គបណ្តុះបណ្តាល ស្តីពីបច្ចេកវិទ្យា និងនវានុវត្តន៍កសិផលិតផលនៅខេត្តកោះកុង ដែលផ្តោតសំខាន់លើការផលិតទឹកប្រេងខ្យង ពីគ្រំចំពុះទា ក្រោយពីមានបញ្ហាលើទីផ្សារកន្លងមក។
ថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង