/ / /

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍ឯកឧត្តម នៅ បោនន័រ សមាជិកអចិន្ត្រៃយ៍ ក.ស.វ និងជាប្រធានដឹកនាំគម្រោង «ការស្រាវជ្រាវបឋម ស្តីពីពិពិធកម្មទេសចរណ៍ និងវិស័យគាំទ្រពាក់ព័ន្ធនៅតំបន់ឆ្នេរសមុទ្រកម្ពុជា» ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការចុះប្រមូលទិន្នន័យស្រាវជ្រាវបឋម ស្តីពីពិពិធកម្មទេសចរណ៍ និងវិស័យគាំទ្រពាក់ព័ន្ធនៅតំបន់ឆ្នេរសមុទ្រកម្ពុជា

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍ឯកឧត្តម នៅ បោនន័រ សមាជិកអចិន្ត្រៃយ៍ ក.ស.វ និងជាប្រធានដឹកនាំគម្រោង «ការស្រាវជ្រាវបឋម ស្តីពីពិពិធកម្មទេសចរណ៍ និងវិស័យគាំទ្រពាក់ព័ន្ធនៅតំបន់ឆ្នេរសមុទ្រកម្ពុជា» ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការចុះប្រមូលទិន្នន័យស្រាវជ្រាវបឋម ស្តីពីពិពិធកម្មទេសចរណ៍ និងវិស័យគាំទ្រពាក់ព័ន្ធនៅតំបន់ឆ្នេរសមុទ្រកម្ពុជា។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ថ្ងៃនេះ នាងខ្ញុំពិតជាមានសេចក្តីសប្បាយរីករាយ ដោយបានទទួលស្វាគមន៍ប្រតិភូក្រុមការងារ នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្ត្រី ដឹកនាំដោយ ឯកឧត្តម នៅ បោនន័រ សមាជិកអចិន្ត្រៃយ៍ ក.ស.វ និងជាប្រធានដឹកនាំគម្រោង ការស្រាវជ្រាវបឋម ស្តីពីពិពិធកម្មទេសចរណ៍ និងវិស័យគាំទ្រពាក់ព័ន្ធនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី«ការចុះប្រមូលទិន្នន័យស្រាវជ្រាវបឋម ស្តីពីពិពិធកម្មទេសចរណ៍ និងវិស័យគាំទ្រពាក់ព័ន្ធនៅតំបន់ឆ្នេរសមុទ្រកម្ពុជា»នាឱកាសនេះ។ ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំសូមជម្រាបជូន គណៈប្រតិភូ បានជ្រាបដោយសង្ខេបអំពីលក្ខណៈ ភូមិសាស្ត្រ ប្រជាសាស្ត្រ សក្តានុពល និងសមិទ្ធផលខ្លះៗនៃខេត្តកោះកុង ដូចតទៅ៖ ខេត្តកោះកុង មានទីតាំងស្ថិតនៅភាគនិរតី នៃប្រទេសកម្ពុជា មានចម្ងាយ ២៩០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងមានព្រំប្រទល់ខាងកើតជាប់នឹងខេត្តកំពង់ស្ពឺនិងខេត្តព្រះសីហនុ ខាងលិចនិងខាងត្បូង ជាប់នឹងប្រទេសថៃ ខាងជើងជាប់នឹងខេត្តពោធិ៍សាត់។ ខេត្តកោះកុង មានផ្ទៃដីសរុប ១០.០៤៥,៥៨គ.ម២ (ដប់ពាន់ សូន្យរយសែសិបប្រាំ ក្បៀសហាសិប ប្រាំបី គីឡូម៉ែត្រការ៉េ) ចែកជា ១ក្រុងមាន៣សង្កាត់ ៦ស្រុកមាន២៦ឃុំ និងមានភូមិសរុបចំនួន១១៩ភូមិ។ នៅទូទាំងខេត្ត មានគ្រួសារសរុបចំនួន៣៥.៩២៤គ្រួសារ(សាមសិបប្រាំពាន់ ប្រាំបួនរយម្ភៃបួន គ្រួសារ) មានប្រជាជនសរុប១៥៣.២១៥នាក់ (មួយរយហាសិបបីពាន់ ពីររយដប់ប្រាំនាក់) ក្នុងនោះ ស្រី ៧៧.២៣៨នាក់ (ចិតសិបប្រាំពីរពាន់ ពីររយសាមសិបប្រាំបីនាក់) និងមានដង់ស៊ីតេប្រជាជន១៤នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ ហើយមុខរបរសំខាន់ៗរបស់ប្រជាពលរដ្ឋគឺ ធ្វើពាណិជ្ជកម្ម ផ្តល់សេវាកម្ម ជួញដូរ ធ្វើស្រែចម្ការ រកអនុផលព្រៃឈើ នេសាទ និងធ្វើកម្មកររោងចក្រ និងសំណង់។

ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសកម្ពុជាឱ្យចេញផុតពីស្ថានភាពដែលវិនាសខ្ទេចខ្ទី ដោយបានបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលនៅកម្ពុជា និងបាននាំមកនូវសន្តិភាពពេញលេញ និងមានអភិវឌ្ឍ ន៍លើគ្រប់វិស័យប្រកបដោយមោទកភាពជាទីបំផុត។ កម្ពុជាបានប្រែក្លាយពីវាលពិឃាត នៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងពីទឹកដីដែលរចនាសម្ព័ន្ធសង្គមត្រូវបានបំផ្លាញដល់ឫសគល់ ប្រែក្លាយទៅជាទឹកដីកំពុង មានការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាជនមានសិទ្ធិសេរីភាពគ្រប់យ៉ាងបានរស់នៅយ៉ាងសុខដុមរមនាក្នុង សន្តិភាព ឯកភាពជាតិ អធិបតេយ្យ បូរណភាពទឹកដី និងប្រជាធិបតេយ្យ ហើយកំពុងរួមសាមគ្គីគ្នាក្រោម ដំបូលរដ្ឋធម្មនុញ្ញតែមួយ យកអស់កម្លាំងកាយ កម្លាំងចិត្តដើម្បីបន្តកសាង និងការពារមាតុភូមិ ប្រកបដោយ ក្តីសង្ឃឹមយ៉ាងកក់ក្តៅចំពោះអនាគតរបស់ខ្លួន។
ក្រោមម្លប់នៃសុខសន្តិភាព រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមានចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បាននិងកំពុងបន្តការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍប្រទេសជាតិ និងការងារកំណែទម្រង់សំខាន់ៗ តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតការងារ ៊ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ កម្ពុជាក្នុងឆ្នាំ២០៣០ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។

ក្រោមដំបូលនៃសុខសន្តិភាព និងស្ថានភាពភូមិសាស្ត្រ ដែលមានភាពអំណោយផលពីធម្មជាតិ និងមានសក្តានុពលដ៏សម្បូរបែប បាននាំឱ្យខេត្តកោះកុង មានឱកាសនិងលទ្ធភាពក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនរួមមាន៖ ផ្លូវជាតិលេខ៤៨ ផ្លូវជាតិលេខ១០ ស្ពានឆ្លងដៃព្រែក០៤កន្លែង ស្ពានព្រែកកោះប៉ោ ដែលជា សរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ចាំបាច់សម្រាប់លើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ រោងចក្រផលិតថាមពលអគ្គិសនីដើរដោយឧស្ម័នធម្មជាតិរាវដែលមានអានុភាព៨០០មេហ្គាវ៉ាត់ (ដែលគ្រោងនឹងរៀបចំពិធីបញ្ចុះបឋមសិលា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ) និងមានវារី អគ្គិសនីធំៗចំនួន០៦កន្លែង តំបន់សេដ្ឋកិច្ចពិសេសចំនួន០៥កន្លែង ក្រុមហ៊ុនវិនិយោគលើដំណាំកសិកម្មនិងដំណាំកៅស៊ូ ចំនួន០៨ក្រុមហ៊ុន ក្រុមហ៊ុនដែលបានចុះកិច្ចសន្យាជាមួយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ដោយវិនិយោគលើវិ ស័យទេសចរណ៍ចំនួន១០ក្រុមហ៊ុន

-តំបន់ព្រំដែនមានសណ្ឋាគារលំដាប់ផ្កាយ៥ជាប់មាត់សមុទ្រ
-ការវិនិយោគរបស់ក្រុមហ៊ុនយូញៀន ឌីវីឡុបមេនថ៍គ្រុប ខូអិលធីឌី ដែលបានដាក់ទុនវិនិយោគ យ៉ាងច្រើនលើវិស័យទេសចរណ៍ វិស័យកសិកម្មចម្រុះ វិស័យដឹកជញ្ជូន ព្រលានយន្តហោះ និងកំពង់ ផែទឹកជ្រៅខ្នាតអន្តរជាតិ។ ទន្ទឹមនឹងនេះហេដ្ឋារចនាសម្ព័ន្ធរូបវន្តដ៏ទៃទៀត ដែលមានជាអាទិ៍ មន្ទីរពេទ្យ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព សាលារៀន វត្តអារាម ផ្លូវ ស្ពាន ថ្នល់ សណ្ឋាគារ ផ្ទះសំណាក់ រមណីយដ្ឋាន ភោជនីយដ្ឋាន បាននិងកំពុងអភិវឌ្ឍជាបន្តបន្ទាប់ ដើម្បីលើកស្ទួយសេដ្ឋកិច្ចសង្គម សេដ្ឋកិច្ច និង តម្រូវការរបស់ប្រជាពលរដ្ឋ និងតម្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕
ថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ October 11, 2024

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    15/06/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ និងជម្រាបជូនអំពីព័ត៌មានគម្រោងអាជីវកម្មខ្សាច់លើផ្ទៃទំហំ ១០៥,៣៨ហិកតា ស្ថិតនៅក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញ តាមដងព្រែកកោះប៉ោ ភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង របស់ក្រុមហ៊ុន អេស៊ា អេនើជី អ៊ិនធើ ណេសិនណល ឯ.ក

  • ហេង គីមឆន/
    15/06/2026

    លោកវរសេនីយ៍ទោ លី សេរីវុធ ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ ស្នងការ បានដឹកនាំ​ ជំនាញ​ពាក់ព័ន្ធ​ និងលោកអធិការនគរបាលក្រុង-ស្រុក ព្រមទាំង​លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង​ ២៩​ ឃុំ​សង្កាត់​ អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពីគោលបំណង និងនីតិវិធីនៃការដោះលែងដោយមានលក្ខខណ្ឌ

  • មន្ទីរបរិស្ថាន/
    15/06/2026

    សកម្មភាពមន្រ្តីឧទ្យានុរក្ស ល្បាតនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តកោះកុង

  • មន្ទីរបរិស្ថាន/
    15/06/2026

    មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃពាមក្រសោប រួមជាមួយលោក ហ្វាចា រ៉ាម៉ាត់ហាណា (Fajar Ramadhana) អ្នកជំនាញ GIS នៃក្រុមហ៊ុន Climate+ និងតំណាងបុគ្គលិកក្រុមហ៊ុនប្រចាំកម្ពុជា បានចុះពិនិត្យស្ថានភាពទូទៅនៃការអភិវឌ្ឍគម្រោងរេដបូក (REDD+) នៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ ក្នុងភូមិសាស្ត្រខេត្តកោះកុង

  • ហេង គីមឆន/
    15/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះ លោក សុខ ភិរម្យ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ៥០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • រដ្ឋបាលស្រុកបូទុមសាគរ/
    15/06/2026

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ បានធ្វើការគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទដើមសប្តាហ៍