លោក ផេង ផល អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង បានដឹកនាំក្រុមការងារ មានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក រដ្ឋបាលឃុំឬស្សីជ្រុំ អាជ្ញាធរភូមិគគីរជ្រុំ ចុះវាស់វែងទីតាំងដីជាក់ស្តែងបញ្ចប់វិវាទឈ្មោះ អូន ឈុន និងឈ្មោះ ជ សេដ្ឋា លោកស្រី សៀង សុភី ដែលភាគីទាំងសងខាងបានយល់ព្រមតាមការសម្រុះសម្រួលរបស់រដ្ឋបាលខេត្តកោះកុង។
ថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤