លោក ទុំ នី អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង និងលោក វ៉ាន់ សុខ ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកបានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការរៀបចំរបាយការណ៍វឌ្ឍនភាព រយៈពេល ៩ខែ ឆ្នាំ២០២៤ ពាក់ព័ន្ធ និងការរៀបចំផែនការប្រើប្រាស់ដីឃុំ សង្កាត់ ក្នុងភូមិសាស្ត្រខេត្តកោះកុង ដឹកនាំកិច្ចប្រជុំដោយ លោក ឈេង សុវណ្ណដា អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង នៅសាលប្រជុំ (ខ) សាលាខេត្តកោះកុង។
ថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤