រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ប្រជុំពិភាក្សាលើ ករណីមានការស្នើសូមច្បាប់ធ្វើផែទេសចរណ៍ជាលក្ខណៈគ្រួសារ

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ប្រជុំពិភាក្សាលើ ករណីមានការស្នើសូមច្បាប់ធ្វើផែទេសចរណ៍ជាលក្ខណៈគ្រួសារ បែរជាហ៊ានលួចសាងសង់សំណង់អគារធំៗពីរយ៉ាងរឹងមាំទៅវិញ ស្ថិតក្នុងភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ។ ជាលទ្ធផល ក្រោយកិច្ចប្រជុំ និងចុះពិនិត្យទីតាំងផ្ទាល់ ឃើញថាពិតជាមានសាងសង់ផ្ទះចំនួន២ខ្នង អំពីថ្ម និងផែទេសចរណ៍ចំនួន១ អំពីឈើ អង្គប្រជុំបានសម្រេចឱ្យម្ចាស់សំណង់ធ្វើការរុះរើផែទេសចរណ៍ អំពីឈើចំនួន ៣ម៉ែត្រ ដែលលយចូលជ្រៅក្នុងដៃព្រែកអណ្តូងទឹក និងកែសម្រួលអគារផ្ទះឡើងវិញ ដោយទុករយៈពេល១៥ថ្ងៃ។
ថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ October 10, 2024

អត្ថបទទាក់ទង