រដ្ឋបាលស្រុកកោះកុង: ថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង បានអញ្ជើញ ចូលរួមកិច្ចប្រជុំពិភាក្សា ស្តីពីការរៀបចំរបាយការណ៍វឌ្ឍនភាពរយៈពេល ៩ខែ ឆ្នាំ២០២៤ ពាក់ព័ន្ធនឹង ការរៀបចំផែនការប្រើប្រាស់ដីឃុំ សង្កាត់ ក្នុងភូមិសាស្ត្រខេត្តកោះកុង ក្រោមអធិបតីភាព លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នៅសាលប្រជុំសាលា ខេត្តកោះកុង។
ប្រភព: រដ្ឋបាលស្រុកកោះកុង