នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលជលផលបូទុមសាគរ និងមន្ត្រីផ្នែក ០១រូប បានចុះផ្សព្វផ្សាយដល់ប្រជានេសាទអំពីប្រភេទសត្វកម្រដូចជា ជ្រូកទឹក ផ្សោតសមុទ្រ អណ្ដើកសមុទ្រ សេះសមុទ្រជាដើម និងពន្យល់អំពីទោសប្បញ្ញត្តិច្បាប់ស្តីពីជលផល ពន្យល់អំពីសារៈសំខាន់នៃប្រភេទសត្វកម្រ ក្នុងករណីប្រជាពលរដ្ឋនេសាទបាន សូមរាយការណ៍មកសមត្ថកិច្ចជលផល និងអាជ្ញាធរពាក់ព័ន្ធនៅជិតបំផុត ដើម្បីធ្វើការព្រលែងទៅសមុទ្រវិញ ការផ្សព្វផ្សាយប្រព្រឹត្តធ្វើនៅភូមិកំពង់ស្តាំ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ១៥នាក់ ស្រី ០៥នាក់។
ថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង