លោកស្រី ពិន សេរីវិចិត្រ ប្រធានការិយាល័យស្តីទី បានអញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយមន្រ្តីក្រោមឱវាទ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែកញ្ញា និងប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ របស់ការិយាល័យប្រជាពលរដ្ឋខេត្ត ដែលមានរបៀបវារ:ចំនួន ០៤ ដូចខាងក្រោម:
១.របាយការណ៍អំពីលទ្ធផល នៃការអនុវត្តការងារប្រចាំខែកញ្ញា និងប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤
២.ពិភាក្សាបញ្ហាប្រឈមនានា ដែលបានជួបប្រទះក្នុងការអនុវត្តការងារ
៣.ការលើកសំណូមពរ អនុសាសន៍ និងលើកទិសដៅបន្ត
៤.បញ្ហាផ្សេងៗ។ថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤