/ / /

លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា និងជាប្រធានគណៈកម្មាធិការអនុសាខា និងលោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខា និងលោក ហាក់ ស៊ីម អភិបាលរងស្រុក បានដឹកនាំក្រុមការងារមកទទួលទេយ្យទានព្រះតេជគុណ វង្ស វុទ្ធី ព្រះសមុហ៍គណខេត្ត និងជាព្រះគ្រូចៅអធិការ វត្តសមុទ្ទារាម (ហៅវត្តប៉ាក់ខ្លង) ដែលបានបរិច្ចាគទេយ្យទានជាគ្រឿងឧបភោគបរិភោគ និងបច្ច័យជូនអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមាសម្រាប់យកមកចែកជូនប្រជាពលរដ្ឋជួបការលំបាកប្រចាំថ្ងៃ

លោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការ អនុសាខា និងលោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការ អនុសាខា និងលោក ហាក់ ស៊ីម អភិបាលរងស្រុក បានដឹកនាំក្រុមការងារមកទទួលទេយ្យទានព្រះតេជគុណ វង្ស វុទ្ធី ព្រះសមុហ៍គណខេត្ត និងជាព្រះគ្រូចៅអធិការ វត្តសមុទ្ទារាម (ហៅវត្តប៉ាក់ខ្លង) ដែលបានបរិច្ចាគទេយ្យទានជាគ្រឿងឧបភោគបរិភោគ និងបច្ច័យ រួមមានអង្ករ៥បាវ មីម៉ាម៉ា២០កេស ត្រីខ២យួរ ទឹកត្រី ៨ដប ទឹកផ្លែឈើ៥កេស ទឹកសុទ្ធវីតាល់២កេស ទឹកដោះគោ ខាប់៣២កំប៉ុង ទឹកត្រជៀកាំ៣យួរ ស្កសរ២០គ.ក តែ២០កញ្ចប់ ប្រេងឆា៦ដប ទឹកស៊ីអ៊ីវ៥យួរ ខ្ទឹមស១គ.ក និងប៊ីចេង២គ.ក អំបិល៤គ.ក ទឹកសុទ្ធ១០០យួរ និងថវិកា ២០០,០០០រៀល ជូនអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមាសម្រាប់យកមកចែកជូនប្រជាពលរដ្ឋជួបការលំបាកប្រចាំថ្ងៃ ។
ក្នុងឱកាសនោះលោកអភិបាលស្រុក និងលោកស្រីអនុប្រធានគណៈកម្មាធិការអនុសាខា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតប្រគេនចំពោះ ព្រះតេជគុណ ព្រះគ្រូចៅ អធិការវត្តដែលមានទឹកព្រះទ័យជ្រះថ្លាបរិច្ចាគទេយ្យទានជាគ្រឿងឧបភោគបរិភោយ៉ាងច្រើនសន្ធឹកសន្ធាប់ជូនអនុសាខាដើម្បីបម្រើសកម្មភាពមនុស្សធម៌របស់អនុសាខា ។
ថ្ងៃអង្ការ ៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤
វេលាម៉ោង៩:០០នាទីព្រឹក

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    11/03/2026

    លោកជា ចន្ទ័កញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគម  អតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្តកោះកុង

  • ហេង គីមឆន/
    10/03/2026

    លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះនៅថ្ងៃចន្ទ ២រោច ខែបុស្ស ឆាំ្នម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆាំ្ន២០២៦ ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្គុំ ផ្ទះសំណាត់ និងបន្ទប់ជួល

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះឈ្មោះស្ត្រីមានផ្ទៃពោះចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គមកញ្ចប់គ្រួសារចំនួន១នាក់ ឈ្មោះ ស៊ុយ សុខុម អាយុ២០ឆាំ្ន រស់នៅភូមិតានី ឃុំភ្ញីមាស

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំកោះស្ដេច បានបេីកកិច្ចប្រជុំពិសេស ស្ដីពីការតែងតាំងមេឃុំ ជំទប់ទី១ ជំទប់ទី២ និងជ្រេីសរេីសសមាជិកក្រុមប្រឹក្សាឃុំ បន្ថែម

  • ហេង គីមឆន/
    10/03/2026

    សារលិខិតជូនពរ សូមគោរពជូនលោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦