លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានអញ្ជើញ សំណេះសំណាល និងសួរសុខទុក្ខសិស្សានុសិស្ស ដែលមកតាមបណ្តាលស្រុកនានារបស់ខេត្តកោះកុង នឹងត្រូវប្រឡងមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ដែលកំពុងជួបការខ្វះខាត ត្រូវបានរៀបចំសមរម្យឱ្យស្នាក់នៅ ក្នុងអគារសាខាកាកបាទ ក្រហមកម្ពុជាខេត្តកោះកុង ។
ក្នុងឱកាសនោះផងដែរ លោកជំទាវប្រធាន បានលើកទឹកចិត្ត បេក្ខជនទាំងអស់ កុំមានការភិតភ័យហើយត្រូវតាំងចិត្តបញ្ចេញសមត្ថភាពចំណេះដឹងពិតប្រាកដ ដែលខ្លួនបានសិក្សារៀនសូត្រនាពេលកន្លងមក ដើម្បីទទួលបានជោគជ័យ។ បេក្ខជនទាំងអស់ចាំបាច់គោរពអនុវត្តន៍បទបញ្ជាបទក្នុង ឱ្យបានល្អប្រសើរ ជៀសវាងប្រព្រឹត្តខុសឆ្គង។ជាចុងក្រោយលោកជំទាវប្រធានសូមជូនពរ ដល់ប្អូនៗទាំងអស់ ដែលជាបេក្ខជន សូមប្រឡងជាប់គ្រប់ៗគ្នា និងទទួលបានលទ្ធផលល្អប្រសើរជូនដល់ខេត្តកោះកុង៕
ថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ October 7, 2024