/ / /

លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធកម្ពុជាស្រុកបូទុមសាគរ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខ សមាជិកសមាគមអតីតយុទ្ធកម្ពុជាស្រុកបូទុមសាគរ ចំនួន៣៦នាក់

លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធកម្ពុជាស្រុកបូទុមសាគរ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខ សមាជិកសមាគមអតីតយុទ្ធកម្ពុជាស្រុកបូទុមសាគរ ចំនួន៣៦នាក់ ដោយមានការអញ្ជើញចូលរួមពី លោកប្រធាន-អនុប្រធាន គណ:កម្មាធិការ សមាគមអតីតយុទ្ធកម្ពុជាស្រុកបូទុមសាគរ លោកប្រធានកិត្តិយសគណ:កម្មាធិការ សមាគមអតីតយុទ្ធកម្ពុជាឃុំទាំង៤ លោកប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធកម្ពុជាឃុំទាំង៤ និងសមាជិក សមាជិកា សរុបចំនួន ៥៥នាក់ ស្រី ០៨នាក់ ។ ក្នុងនោះដែរលោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយសគណៈកម្មាធិការ សមាគមអតីតយុទ្ធកម្ពុជាស្រុកបូទុមសាគរ បានចែកជូនអំណោយដ៏ថ្លៃថ្លារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនសមាជិកសមាគមអតីតយុទ្ធកម្ពុជាស្រុកបូទុមសាគរចំនួន ៣៦នាក់ ដោយក្នុង ០១នាក់ ទទួលបាន អង្ករចំនួន០១បាវតូច ត្រីខ០១ឡូ ទឹកស៊ីអ៊ីវ ០១យួរ ប៊ីចេង០១កញ្ចប់ និងថវិកាចំនួន ២ម៉ឺនរៀល ។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

===================

ថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៤:០០នាទីរសៀល

អត្ថបទផ្សេងទៀត

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    04/06/2026

    លោក ឡេង ច័ន្ទសុភា អនុប្រធានមន្ទីរ បានដឹកនាំលោកស្រី អែម សុធឿន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះផ្សព្វផ្សាយការអភិវឌ្ឍធនធានមនុស្ស និងការបញ្រ្ជាបយេនឌ័រក្នុងវិស័យកសិកម្ម នៅភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    04/06/2026

    លោក នូ ង៉ុយ នាយផ្នែករដ្ឋបាលជលផលពាមក្រសោប សហការជាមួយក្រុមការងារ អគ្គនាយកដ្ឋានជលផល ចុះប្រមូលព័ត៌មានទូរទៅដែលបានអនុវត្តន៍កន្លងមករបស់សហគមន៍នេសាទសម្រស់កោះស្ដេច

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    04/06/2026

    លោក សេង ប៊ុណ្ណា នាយខណ្ឌរដ្ឋបាលជលផលកោះកុង បានដឹកនាំមន្ត្រីខណ្ឌ ០១រូប ចុះផ្សព្វផ្សាយអំពីសារ:សំខាន់ក្តាមសេះ ក្តាមថ្មពងក្រៅស្នូក ដល់គណៈកម្មការ និងសមាជិកសហគមន៍នេសាទជ្រោយស្វាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    04/06/2026

    ចេញល្បាតត្រួតពិនិត្យបទល្មើសជលផល បានជួបប្រទះទូកយន្តចំនួន ០២គ្រឿង កំពុងធ្វើនេសាទដោយឧបរកណ៍លបប្រើសច្រើន ឬលបកន្ទុយកណ្តុរ ក្នុងដែនសហគមន៍នេសាទកោះខ្យង ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    04/06/2026

    លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ បានអញ្ជើញចូលរូមកិច្ចប្រជុំប្រគល់-ទទួលផ្ទៃដីទំហំ ៤ ៩៣៨ ម៉ែត្រការ៉េ ចេញពីចម្ការឈើដាំ (ឈើអាកាស្យា) របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ជូនអង្គភាពការិយាល័យទី២ នៃកងទ័ពជើងគោក សម្រាប់សាងសង់ជាទីស្នាក់ការប្រចាំខេត្តកោះកុង

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    04/06/2026

    លោក សេង ប៊ុណ្ណា នាយខណ្ឌរដ្ឋបាលជលផលកោះកុង បានដឹកនាំមន្ត្រីខណ្ឌ ០១រូប ចុះធ្វើការផ្សព្វផ្សាយក្តាមសេះ ក្តាមថ្មពងក្រៅស្នូក ដល់សហគមន៍នេសាទចំនួន២ គឺមានសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រថ្មស ឃុំថ្មស ស្រុកបូទុមសាគរ និងសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រកោះខ្យង ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង