គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារក្រុងខេមរភូមិន្ទ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២ ឆ្នាំទី១ អាណត្តិទី៤ ប្រចាំខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកស្រី ហេង សុភី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារក្រុងខេមរភូមិន្ទ។ កិច្ចប្រជុំនេះបានដំណើរការតាមរបៀបវារ:ដូចខាងក្រោម: ១/ ចុះឈ្មោះអ្នកចូលរួម
២/ មតិបើកកិច្ចប្រជុំ និងពិនិត្យកូរ៉ុម
៣/ ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំប្រចាំខែ សីហា របស់ គ.ក.ស.ក ក្រុងខេមរភូមិន្ទ
៤/ រាយការណ៍ពីស្ថានភាពស្រ្ដី យុវវ័យ និងកុមារ តាមវិស័យនានា របស់ គ.ក.ស.ក ក្រុងខេមរភូមិន្ទ
៥/ ពិភាក្សាបញ្ហាផ្សេងៗ
៦/ ផែនការបន្ទាប់សម្រាប់ខែ តុលា ឆ្នាំ២០២៤
៧/ មតិបូកសរុប និងបិទអង្គប្រជុំ
កិច្ចប្រជុំបានរៀបចំធ្វើឡើងនៅសាលប្រជុំសាលា ក្រុងខេមរភូមិន្ទ ។
វេលាម៉ោង ២:១៥នាទីរសៀល ថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤
September , 23 , 2024
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#