រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារក្រុងខេមរភូមិន្ទ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២ ឆ្នាំទី១ អាណត្តិទី៤ ប្រចាំខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកស្រី ហេង សុភី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារក្រុងខេមរភូមិន្ទ

គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារក្រុងខេមរភូមិន្ទ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២ ឆ្នាំទី១ អាណត្តិទី៤ ប្រចាំខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកស្រី ហេង សុភី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារក្រុងខេមរភូមិន្ទ។ កិច្ចប្រជុំនេះបានដំណើរការតាមរបៀបវារ:ដូចខាងក្រោម:                                                    ១/ ចុះឈ្មោះអ្នកចូលរួម
២/ មតិបើកកិច្ចប្រជុំ និងពិនិត្យកូរ៉ុម
៣/ ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំប្រចាំខែ សីហា របស់ គ.ក.ស.ក ក្រុងខេមរភូមិន្ទ
៤/ រាយការណ៍ពីស្ថានភាពស្រ្ដី យុវវ័យ និងកុមារ តាមវិស័យនានា របស់ គ.ក.ស.ក ក្រុងខេមរភូមិន្ទ
៥/ ពិភាក្សាបញ្ហាផ្សេងៗ
៦/ ផែនការបន្ទាប់សម្រាប់ខែ តុលា ឆ្នាំ២០២៤
៧/ មតិបូកសរុប និងបិទអង្គប្រជុំ                           

កិច្ចប្រជុំបានរៀបចំធ្វើឡើងនៅសាលប្រជុំសាលា ក្រុងខេមរភូមិន្ទ ។ 
វេលាម៉ោង ២:១៥នាទីរសៀល ថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤
September , 23 , 2024

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង