រដ្ឋបាលឃុំជ្រោយប្រស់: ថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោងឆស័ក ព.ស២៥៦៨ ត្រូវនិងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋបាលឃុំជ្រោយប្រស់ បានរៀបចំបើកកិច្ចប្រជុំសាមញ្ញលើកទី២៧ ប្រចាំខែកញ្ញា របស់ក្រុមប្រឹក្សាឃុំជ្រោយប្រស់ អាណត្តិទី៥ នៃស្រុកកោះកុង ខេត្តកោះកុង ក្រោមអធិបតីភាពលោក ពុំ ធឿន ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធាននៃអង្គប្រជុំ ដោយមានការចូលរួមពីលោក កាយ អួយ សមាជិកក្រុមប្រឹក្សាស្រុក និងលោក លោស្រី សមាជិកក្រុមប្រឹក្សាឃុំ ស្មៀន ជំនួយការហិរញ្ញវត្ថុ ជំនួយការរដ្ឋបាល លោកមេភូមិ អនុភូមិ ទាំង២ នៃឃុំជ្រោយប្រស់ លោកគ្រូ អ្នកគ្រូនាយកសាលាទាំង២ កម្លាំងប៉ុស្តិ៍នគបាលរដ្ឋបាលឃុំជ្រោយប្រស់ និងក្រុមទ្រទ្រង់សុខភាពភូមិទាំង០២ភូមិ សរុបចំនួន ១៥នាក់ ស្រី ០២នាក់ នៅសាលាឃុំជ្រោយប្រស់ ។