លោក សោម ច័ន្ទតារ៉ា ប្រធានការិយាល័យហិរញ្ញវត្ថុនិងផ្គត់ផ្គង់ ផែនការនិងស្ថិតិ និងមន្ដ្រី ១រូប នៃមន្ទីរកិច្ចការនារីខេត្តកោះកុង បានចូលរួមកិច្ចប្រជុំពិភាក្សាប្រមូលធាតុចូលបន្ថែម សម្រាប់នីតិវិធីបង់ចំណូលមិនមែនសារពើពន្ធ តាមរយៈប្រព័ន្ធទូទាត់អេឡិចត្រូនិក (NRMIS-e-Payment) ជំហ៊ានទី៤ ដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ អគ្គនាយកដ្ឋានរតនាគារជាតិ និងជាប្រធានក្រុមការងារបច្ចេកទេសដើម្បីសម្រួលនីតិវិធីកត់ត្រាចំណូលមិនមែនសារពើពន្ធ (ក.ម.ព) ដោយមានការចូលរូមពីក្រសួង ស្ថាប័ន ចំនួន១៦ និងមន្ទីរជំនាញក្រោមឱវាទ ចំនួន៧ តំណាងក្រុមការងារ ក.ម.ព អនុក្រុមការងារ ក.ម.ព និងតំណាងធនាគារដៃគូរួមមាន ធនាគារ អេស៊ីលីដា ភីអិលស៊ី ធនាគារ កាណាឌីយ៉ា ក.អ និងធនាគារ អាស៊ីវឌ្ឍនៈចំកាត់ សរុបចំនួនប្រមាណ ៣៥០នាក់ តាមរយៈប្រព័ន្ធZoom។
នាព្រឹកថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤