រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប្រាវ រុន នាយករងឧទ្យានជាតិបូទុមសាគរ ចូលរួមដាំកូនឈើចំនួន ១២០ដើម នៅសាលាបឋមសិក្សាអណ្តូងទឹក ក្នុងភូមិសាស្ត្របូទុមសាគរ

ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ លោក ប្រាវ រុន នាយករងឧទ្យានជាតិបូទុមសាគរ បានដឹកនាំមន្ត្រីឧទ្យានុរក្សចំនួន ០៣នាក់ ចូលរួមដាំកូនឈើចំនួន ១២០ដើម នៅសាលាបឋមសិក្សាអណ្តូងទឹក ស្ថិតក្នុងភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។

ដោយមានការចូលរួមពី

- មេភូមិអណ្តូងទឹក

- លោកគ្រូ អ្នកគ្រូ

- អាណាព្យាបាលសិស្សានុសិស្ស សរុបប្រមាណ ១២០នាក់ (ស្រី ៧០នាក់) ។

ឆ្លៀតក្នុងឱកាសនោះ ក្រុមការងារក៏បានធ្វើយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រេីថង់ប្លាស្ទិកទេ» ជូនដល់លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងបន្ថែមដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងការកាត់បន្ថយការប្រើថង់ប្លាស្ទិក ។

អត្ថបទទាក់ទង