ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត លោកបណ្ឌិត លោក លោកស្រី អភិបាលរង នៃគណៈអភិបាលខេត្ត និងមន្ត្រីរាជការ មានសទ្ធាជ្រះថ្លានិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនាទៅតាមប្រពៃណីព្រះពុទ្ធសាសនា ក្នុងពិធីបុណ្យកាន់បិណ្ឌទី២ នៅវត្តជោតញ្ញាណ ព.ស.២៥៦៨ គ.ស.២០២៤ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
ថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ September 18, 2024