នៅស្នងការដ្ឋាននគរបាលខេត្តកោះកុង បានរៀបចំពិធីបិទ“វគ្គហ្វឹកហ្វឺនយុទ្ធវិធី ដើម្បីពង្រឹងសមត្ថភាពដល់មន្រ្តីពន្ធនាគារ ខេត្តកោះកុង” ក្រោមអធិបតីភាព លោកបណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្ត។
វគ្គហ្វឹកហ្វឺនយុទ្ធវិធីនេះ ត្រូវបានរៀបចំឡើងសំដៅពង្រឹងសមត្ថភាពមន្រ្តីអនុរក្សពន្ធាគារខេត្តកោះកុង ធានាថាអង្គភាពរបស់យើងត្រូវបានគ្រប់គ្រងដោយមានប្រសិទ្ធភាព និងប្រកបដោយសុវត្ថិភាព ។
ថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ September 17, 2024