/ / / / /

សេចក្តី​ជជូនដំណឹង ស្តីពីយុទ្ធនាការប្តូរ​ក្រដាសប្រាក់រៀលចាស់​ ទក់​ រហែក​ នៅខេត្តកោះកុង​

សាខាធនាគារជាតិនៃកម្ពុជាខេត្តកោះកុង មានកិត្តិយសសូមជម្រាបជូនដល់សាធារណជននៅខេត្តកោះកុងទាំងអស់ឱ្យបានជ្រាបថា នៅថ្ងៃទី ២៥​ ខែកញ្ញា​ ​ឆ្នាំ ២០២៤ សាខាធនាគារជាតិនៃកម្ពុជាខេត្តកោះកុង នឹងបន្តចុះធ្វើការប្តូរ ក្រដាស់ប្រាក់រៀលចាស់ ទក​ ជូនសាធារណជនតាមរយៈការផ្ទេរប្រាក់ចូលគណនីបាគង​ ឬគណនីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលជាសមាជិកបាគងតាមប្រព័ន្ធឌីជីថល KHQR  នៅផ្សារភូមិថ្មី​ ចាំយាម​ វេលាម៉ោង ៨:០០ នាទីព្រឹក ដល់ម៉ោង ៣:០០ នាទី​ រសៀល​ ។ សាធារណជនអាចអញ្ជើញមកប្តូរក្រដាស់ប្រាក់រៀលចាស់ ទក់ និងរហែក ដោយមិនគិតកម្រៃសេវា ។

សូមបញ្ជាក់​ សាធារណជន​អាចយកក្រដាស​ ប្រាក់​រៀល​ ចាស់​ ទក់​ រហែក​ មកប្តូរយកក្រដាសប្រាក់ថ្មីនៅសាខាធនាគារជាតិនៃកម្ពុជាខេត្តកោះកុងនៅរៀងរាល់ថ្ងៃធ្វេីការ​  ។ សូមអរគុណ​

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    07/12/2025

    សារថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

  • ហេង គីមឆន/
    07/12/2025

    ឯកឧត្តម​ កាយ​ សំរួម​ ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមកម្ពុជា និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណ:អភិបាលខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកោះកុង អញ្ជើញចុះទៅសួរសុខទុក្ខនិងនាំយកនូវថវិកាមួយចំនួន ទៅចែកជូនអ្នកជំងឺកំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យយោធាខេត្តកោះកុង និងបន្តចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន ចែកដល់កុមារកំព្រា នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តកោះកុង

  • ហេង គីមឆន/
    07/12/2025

    អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ

  • រដ្ឋបាលស្រុកថ្មបាំង/
    07/12/2025

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មដូនពៅ បានសហការជាមួយកម្លាំងប្រជាការពារ ចុះការពារ និងធ្វើសណ្តាប់ជូនក្រុមហ៊ុនរថយន្តហ្វដ ដឹកនាំដោយលោក រិទ្ធ រក្សាមង្គល ម្ចាស់ក្រុមហ៊ុនរថយន្តហ្វដ ចុះមកចែកអំណោយដល់សិស្សានុសិស្សសាលាបឋមសិក្សាភូមិកោះ

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/12/2025

    រដ្ឋបាលឃុំកោះស្តេច ចុះធ្វេីបច្ចុប្បន្នភាពចាស់ជរា​ និងជនមានពិការភាព​ ជូនដល់គ្រួសារក្រីក្រ​ដែលមានបណ្ណសមធម៌​ ស្ថិតនៅភូមិពាមកាយ ឃុំកោះស្ដេច

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/12/2025

    រដ្ឋបាលឃុំភ្ញីមាស បានចូលរួមចែក សំភារ:សិក្សា និងទឹកដោះគោ ជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាពាមកាយ ដែលជាអំណោយរបស់ក្រុមហ៊ុន(NN)