សាខាធនាគារជាតិនៃកម្ពុជាខេត្តកោះកុង មានកិត្តិយសសូមជម្រាបជូនដល់សាធារណជននៅខេត្តកោះកុងទាំងអស់ឱ្យបានជ្រាបថា នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៤ សាខាធនាគារជាតិនៃកម្ពុជាខេត្តកោះកុង នឹងបន្តចុះធ្វើការប្តូរ ក្រដាស់ប្រាក់រៀលចាស់ ទក ជូនសាធារណជនតាមរយៈការផ្ទេរប្រាក់ចូលគណនីបាគង ឬគណនីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលជាសមាជិកបាគងតាមប្រព័ន្ធឌីជីថល KHQR នៅផ្សារភូមិថ្មី ចាំយាម វេលាម៉ោង ៨:០០ នាទីព្រឹក ដល់ម៉ោង ៣:០០ នាទី រសៀល ។ សាធារណជនអាចអញ្ជើញមកប្តូរក្រដាស់ប្រាក់រៀលចាស់ ទក់ និងរហែក ដោយមិនគិតកម្រៃសេវា ។
សូមបញ្ជាក់ សាធារណជនអាចយកក្រដាស ប្រាក់រៀល ចាស់ ទក់ រហែក មកប្តូរយកក្រដាសប្រាក់ថ្មីនៅសាខាធនាគារជាតិនៃកម្ពុជាខេត្តកោះកុងនៅរៀងរាល់ថ្ងៃធ្វេីការ ។ សូមអរគុណ