រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ពៅ ចន្ធី អនុប្រធានមន្ទីរ តំណាងលោក អៀត វណ្ណា ប្រធានមន្ទីរផែនការខេត្តកោះកុង អនុញ្ញាតឱ្យនិសិ្សត នៃមហាវិទ្យាល័យវិទ្យាសាស្ត្រផ្នែក ស្ថាបត្យកម្ម និងនគរូបនីយកម្មវិទ្យា ឆ្នាំទី៥ នៃ សាកលវិទ្យាល័យន័រតុន ចុះស្រង់ទិន្នន័យ

រសៀលថ្ងៃចន្ទ ១៤ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ លោកស្រី ពៅ ចន្ធី អនុប្រធានមន្ទីរ តំណាងលោក អៀត វណ្ណា ប្រធានមន្ទីរផែនការខេត្តកោះកុង អនុញ្ញាតឱ្យនិសិ្សត នៃមហាវិទ្យាល័យវិទ្យាសាស្ត្រផ្នែក ស្ថាបត្យកម្ម និងនគរូបនីយកម្មវិទ្យា ឆ្នាំទី៥ នៃ សាកលវិទ្យាល័យន័រតុន ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ ចំនួន២ក្រុម មានសមាជិក ០៨នាក់ ស្រី ០២នាក់ ចុះស្រង់ទិន្នន័យជាក់ស្ដែង និងស្វែងយល់អំពី "អភិវឌ្ឍន៍នគរូបនីយកម្ម និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ សង្កាត់ស្ទឹងវែង និងសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង" ដើម្បីទទួលបាននូវចំណេះដឹងបន្ថែមព្រមទាំងបទពិសោធន៍ ជាមូលដ្ឋានគ្រឹះសម្រាប់រៀបចំកិច្ចការស្រាវជ្រាវ និងសរសេរសារណា នៅសាលមន្ទីរផែនការខេត្តកោះកុង។

អត្ថបទទាក់ទង