រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រជុំត្រួតពិនិត្យ និងវាយតម្លៃការងារប្រឡងប្រណាំងប្រចាំឆ្នាំ២០២៤ និងផ្សព្វផ្សាយការងារសោធិននិវត្តន៍ឆ្នាំ២០២៥

លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រជុំ :
១ /ប្រជុំត្រួតពិនិត្យ និងវាយតម្លៃការងារប្រឡងប្រណាំងប្រចាំឆ្នាំ២០២៤ ដើម្បីស្នើសូមរូបភាពសរសើរជូន បុគ្គល និងអង្គភាពមានស្នាដៃក្នុងការអនុវត្តតួនាទី ភារកិច្ចនាទីនាពេលកន្លងមក។
២/ផ្សព្វផ្សាយការងារសោធិននិវត្តន៍ឆ្នាំ២០២៥។
សមាសភាពចូលរួមមាន÷ មេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ និងនាយការិយាល័យពាក់ព័ន្ធ៕
ថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ September 16, 2024

អត្ថបទទាក់ទង