/ / /

លោកបណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំចុះហត្ថលេខាលើកំណត់ហេតុ ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍ នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីកាលពីសម័យសង្គ្រាមនៅកម្ពុជា លើទឹកដីខេត្តកោះកុងសម្រាប់ណាក់កាល24 (រដូវប្រាំង ២០២៤-២០២៥)

លោកបណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំចុះហត្ថលេខាលើកំណត់ហេតុ ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍ នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីកាលពីសម័យសង្គ្រាមនៅកម្ពុជា លើទឹកដីខេត្តកោះកុងសម្រាប់ណាក់កាល24 (រដូវប្រាំង ២០២៤-២០២៥)។

លោកអភិបាលរងខេត្ត បានលើកឡើងថា តាងនាមឱ្យក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ ជំនួសមុខឱ្យលោកជំទាវ អភិបាលខេត្ត និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោក ង្វៀន លឿវ ជ្រុង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈកម្មការជំនាញខេត្តគៀនយ៉ាង ដែលបានអញ្ជើញដឹកនាំប្រតិភូ មកបំពេញ បេសកកម្ម ជួបប្រជុំ ជាមួយគណៈកម្មការជំនាញខេត្តកោះកុង ក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីកាលពីសម័យសង្គ្រាមនៅកម្ពុជា លើទឹកដីខេត្តកោះកុង សម្រាប់ដំណាក់កាលទី២៤ រដូវប្រាំង ឆ្នាំ២០២៤-២០២៥ នៅខេត្ត កោះកុងយើងខ្ញុំ នាឱកាសដ៏ថ្លៃថ្លានេះ។
ដោយអនុវត្តតាមកិច្ចព្រមព្រៀង និងកំណត់ហេតុរវាងរាជរដ្ឋាភិបាល-រដ្ឋាភិបាល នៃប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) ក៏ដូចជាកិច្ចព្រមព្រៀងរវាងខេត្តទាំងពីរ (កោះកុង-គៀនយ៉ាង) លើកិច្ចសហប្រតិបត្តិការ ក្នុងការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍ នូវអដ្ឋិធាតុកងទ័ព ស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីជីវិតកាលពីសម័យសង្គ្រាមនៅកម្ពុជា។ នៅ ក្នុងឱកាសនាពេលនេះផ្ទាល់ គណៈកម្មការជំនាញខេត្តយើងទាំងពីរ (កោះកុង-គៀនយ៉ាង) បានអញ្ជើញជួបជុំគ្នា ក្នុងពីធីចុះហត្ថលេខាលើកំណត់ហេតុជុំប្រចាំឆ្នាំ ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលបានពលីកាលពីសម័យសង្គ្រាមនៅកម្ពុជា លើទឹកដីខេត្តកោះកុង សម្រាប់ដំណាក់កាល២៤ រដូវប្រាំង ២០២៤-២០២៥ នៅក្នុងខេត្តកោះកុង នាពេលនេះផ្ទាល់។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងសហការយ៉ាងសកម្ម របស់គណៈកម្មការជំនាញខេត្តទាំងពីរ (កោះកុង-គៀនយ៉ាង) ដែលមានសមាសភាពគ្រប់អង្គភាព ជំនាញពាក់ព័ន្ធ បានរួមសហការយ៉ាងជិតស្និទ្ធ និងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ក្នុងការបំពេញភារកិច្ចដោយសម្រេចបានលទ្ធផលជោគជ័យជាបន្តបន្ទាប់នាពេលកន្លងមក។ ជាក់ស្តែង កាលពីឆ្នាំ២០២៣ ឆ្នាំមុននេះ ក្រុមK92 ខេត្តគៀនយ៉ាង សហការជាមួយអាជ្ញាធរពាក់ព័ន្ធ នៃគណៈកម្មការជំនាញខេត្ត បានធ្វើការរុករក ជីកគាស់ បានអដ្ឋិធាតុចំនួន១០អដ្ឋិធាតុ នៅក្នុងភូមិសាស្ត្រស្រុកមណ្ឌលសីមា ខេត្តកោះកុង ព្រមទាំងបានប្រារព្ធពិធីប្រគល់-ទទួលអដ្ឋិធាតុទាំងនោះ ជូនខាងគណៈកម្មការជំនាញខេត្តគៀនយ៉ាង នៅសាលាខេត្តកោះកុង កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅបញ្ចុះនៅប្រទេសវៀតណាម។ តាងនាមឱ្យថ្នាក់ដឹកនាំខេត្ត គ្រប់លំដាប់ថ្នាក់ តំណាងលោកជំទាវអភិបាលខេត្ត និងក្នុងនាមគណៈកម្មការជំនាញខេត្តកោះកុង យើងខ្ញុំនឹងបន្តគាំទ្រកិច្ចសហប្រតិបត្តិការការស្រាវជ្រាវ ការរុករក ផ្តលព័ត៌មាន តាមរយៈអាជ្ញាធរ មូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីសម្រេចភារកិច្ច ទទួលបានជោគជ័យជាស្ថាពរ ក្នុងកិច្ចសហប្រតិបត្តិការនេះ និងសូមគាំទ្រចំពោះផែការបន្តនៃកិច្ចសហប្រតិបត្តិការអនុវត្តការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីជីវិតកាលសម័យសង្គ្រាមនៅកម្ពុជា លើទឹកដីខេត្តកោះកុង សម្រាប់តំណាក់កាល២៤ រដូវប្រាំង ឆ្នាំ២០២៤-២០២៥នេះ និងបណ្តាឆ្នាំក្រោយៗ បន្តទៀត៕
ថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ September 16, 2024

អត្ថបទផ្សេងទៀត

  • មន្ទីរបរិស្ថាន/
    15/06/2026

    មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃពាមក្រសោប រួមជាមួយលោក ហ្វាចា រ៉ាម៉ាត់ហាណា (Fajar Ramadhana) អ្នកជំនាញ GIS នៃក្រុមហ៊ុន Climate+ និងតំណាងបុគ្គលិកក្រុមហ៊ុនប្រចាំកម្ពុជា បានចុះពិនិត្យស្ថានភាពទូទៅនៃការអភិវឌ្ឍគម្រោងរេដបូក (REDD+) នៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ ក្នុងភូមិសាស្ត្រខេត្តកោះកុង

  • ហេង គីមឆន/
    15/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះ លោក សុខ ភិរម្យ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ៥០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • រដ្ឋបាលស្រុកបូទុមសាគរ/
    15/06/2026

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ បានធ្វើការគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទដើមសប្តាហ៍

  • រដ្ឋបាលស្រុកបូទុមសាគរ/
    15/06/2026

    ដោយមានការចាត់តាំងពីរដ្ឋបាលស្រុកបូទុមសាគរ លោកស្រី ប៊ួយ ដានី ប្រធានការិ.រដ្ឋបាល និងហិរញ្ញវត្ថុ លោក ខា លាងហុង ប្រធានអង្គភាពលទ្ធកម្ម និងកញ្ញា គង់ ម៉ីម៉ី មន្រ្តីការិ.រដ្ឋបាល និងហិរញ្ញវត្ថុ បានចូលរួមវគ្គបណ្តុះបណ្តាល និងវិក្រឹតការស្តីពីគណនេយ្យសាធារណៈ ជូនរជ្ជទេយ្យបុរេប្រទាន និងរជ្ជទេយ្យករបុរេប្រទានរង នៃរដ្ឋបាលក្រុង ស្រុក

  • មន្ទីរបរិស្ថាន/
    15/06/2026

    មន្ត្រីនៃមន្ទីរបរិស្ថានខេត្តកោះកុង បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «ការវិភាគបញ្ហានៃការគ្រប់គ្រងធនធានសមុទ្រឆ្លងដែន និងការបំពុលបរិស្ថានលើដីនៅតាមតំបន់ឆ្នេរប្រទេសកម្ពុជា» ក្នុងក្របខណ្ឌគម្រោង «ការអនុវត្តកម្មវិធីសកម្មភាពយុទ្ធសាស្ត្រសម្រាប់សមុទ្រចិនខាងត្បូង» នៅសណ្ឋាគារឆ្នេរថ្មី ខេត្តព្រះសីហនុ

  • ហេង គីមឆន/
    15/06/2026

    លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវ:លើកទី៩ TVET DAY ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញ ការងារ និងប្រាក់ចំណូល”