លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង អមដំណើរដោយ លោកឧត្តមសេនីយ៍ត្រី មីន រស្មី ស្នងការរង និងលោកវរសេនីយ៍ឯក អ៊ុក សាលី នាយការិយាល័យបុគ្គលិក អញ្ជើញចូលរួមពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ ១៧៦អនក្រ.បក ចុះថ្ងៃទី ២ ខែសីហា ឆ្នាំ២០២៤ ស្តីពីការសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទរបស់មន្ត្រីនគរបាលជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ
ថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ September 13, 2024