រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកិច្ចការនារីខេត្ត សហការជាមួយរដ្ឋបាលស្រុកស្រែអំបិល និងរដ្ឋបាលឃុំបឹងព្រាវ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី “ផលប៉ះពាល់នៃអំពើហិង្សាក្នុងគ្រួសារ ការធ្វើចំណាកស្រុក និងការជួញដូរមនុស្ស” ដល់ប្រជាពលរដ្ឋ នៅឃុំបឹងព្រាវ

មន្ទីរកិច្ចការនារីខេត្តកោះកុង សហការជាមួយរដ្ឋបាលស្រុកស្រែអំបិល និងរដ្ឋបាលឃុំបឹងព្រាវ ចុះរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី "ផលប៉ះពាល់នៃអំពើហិង្សាក្នុងគ្រួសារ ការធ្វើចំណាកស្រុក និងការជួញដូរមនុស្ស" ដល់ប្រជាពលរដ្ឋក្នុងឃុំបឹងព្រាវ ក្រោមអធិបតីភាព លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត លោកស្រី ជា រដ្ឋា ប្រធានការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គមស្រុកស្រែអំបិល និងលោកស្រី ឡាយ ចាន់នាង ជំទប់ទី១ នៃរដ្ឋបាលឃុំបឹងព្រាវ ដែលមានអ្នកចូលរួមសរុបចំនួន ៥៨នាក់ (ស្រី ៤៤នាក់) នៅសាលាឃុំបឹងព្រាវ។

ក្នុងគោលបំណង:

- បញ្ជ្រាបពីផលប៉ះពាល់នៃអំពើហិង្សាក្នុងគ្រួសារ

- ផលប៉ះពាល់នៃការធ្វើចំណាកស្រុក

- បញ្ជ្រាបការយល់ដឹងនៃការជួញដូរមនុស្សដល់ប្រជាពលរដ្ឋ

- ច្បាប់ទប់ស្កាត់ ការរំលោភសេពសន្ថវ: និងការជួយការពារក្តីពីមេធាវីសម្តេចតេជោ ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានចំណេះដឹង និងបន្តយកទៅផ្សព្វផ្សាយក្នុងគ្រួសារ និងក្នុងសហគមន៍។

ថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹង ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទទាក់ទង