/ / /

លោក សុខ​ វីន ប្រធានការិយាល័យបឋមសិក្សា តំណាងលោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានអញ្ជើញប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុន ខេមមីស (CAMIS) Solution

លោក សុខ​ វីន ប្រធានការិយាល័យបឋមសិក្សា តំណាងលោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានអញ្ជើញប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុន ខេមមីស (CAMIS) Solution។ ពាក់ព័ន្ឋនឹងការសុំកិច្ចសហការពីមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង លើការគាំទ្រការប្រើប្រាស់ប្រព័ន្ឋឌីជីថល CAMEMIS របស់ក្រុមហ៊ុនខេមីស សីលូសិន ឯ.ក ដល់គ្រឹះស្ថានសិក្សាទាំងរដ្ឋ (ដោយមិនគិតថ្លៃសេវាកម្ម) ឯកជន និងស្ថាប័នពាក់ព័ន្ឋទូទាំងខេត្ត។ ដោយឡែក មាតា បិតា ឫអាណាព្យាបាលសិស្សប្រើប្រាស់សេវាកម្មតាមគោលការណ៍ស្មគ្រ័ចិត្តតាមការណែនាំដ៍ខ្ពស់ខ្ពស់របស់ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន។ គួរបញ្ជាក់ផងដែរថាប្រព័ន្ឋ CAMEMIS គឺជាប្រព័ន្ឋតាមដានការសិក្សារបស់សិស្ស និងការផ្តល់ព័ត៍មានត្រឡប់ទៅកាន់អាណាព្យាបាលសិស្សទាំង ពិន្ទុ អវត្តមាន សកម្មភាពរៀនផ្សេងៗជាច្រើនទៀត តាមរយះការរាយការណ៍ពីគ្រូប្រចាំថ្នាក់ទៅកាន់អាណាព្យាបាលសិស្សបានទាន់ពេលវេលា។ ក្នុងនោះអាណាព្យាបាលសិស្សអាចតាមដានព័ត៏មានសិក្សារបស់កូនៗគាត់បានរហ័ស គ្រប់ពេលវេលា គ្រប់ទីកន្លែង។

ថ្ងៃសុក្រ ១១ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ September 13, 2024
អត្ថបទដោយ៖ ឡុច ភារុន

អត្ថបទផ្សេងទៀត

  • មន្ទីរបរិស្ថាន/
    15/06/2026

    មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃពាមក្រសោប រួមជាមួយលោក ហ្វាចា រ៉ាម៉ាត់ហាណា (Fajar Ramadhana) អ្នកជំនាញ GIS នៃក្រុមហ៊ុន Climate+ និងតំណាងបុគ្គលិកក្រុមហ៊ុនប្រចាំកម្ពុជា បានចុះពិនិត្យស្ថានភាពទូទៅនៃការអភិវឌ្ឍគម្រោងរេដបូក (REDD+) នៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ ក្នុងភូមិសាស្ត្រខេត្តកោះកុង

  • ហេង គីមឆន/
    15/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះ លោក សុខ ភិរម្យ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ៥០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • រដ្ឋបាលស្រុកបូទុមសាគរ/
    15/06/2026

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ បានធ្វើការគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទដើមសប្តាហ៍

  • រដ្ឋបាលស្រុកបូទុមសាគរ/
    15/06/2026

    ដោយមានការចាត់តាំងពីរដ្ឋបាលស្រុកបូទុមសាគរ លោកស្រី ប៊ួយ ដានី ប្រធានការិ.រដ្ឋបាល និងហិរញ្ញវត្ថុ លោក ខា លាងហុង ប្រធានអង្គភាពលទ្ធកម្ម និងកញ្ញា គង់ ម៉ីម៉ី មន្រ្តីការិ.រដ្ឋបាល និងហិរញ្ញវត្ថុ បានចូលរួមវគ្គបណ្តុះបណ្តាល និងវិក្រឹតការស្តីពីគណនេយ្យសាធារណៈ ជូនរជ្ជទេយ្យបុរេប្រទាន និងរជ្ជទេយ្យករបុរេប្រទានរង នៃរដ្ឋបាលក្រុង ស្រុក

  • មន្ទីរបរិស្ថាន/
    15/06/2026

    មន្ត្រីនៃមន្ទីរបរិស្ថានខេត្តកោះកុង បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «ការវិភាគបញ្ហានៃការគ្រប់គ្រងធនធានសមុទ្រឆ្លងដែន និងការបំពុលបរិស្ថានលើដីនៅតាមតំបន់ឆ្នេរប្រទេសកម្ពុជា» ក្នុងក្របខណ្ឌគម្រោង «ការអនុវត្តកម្មវិធីសកម្មភាពយុទ្ធសាស្ត្រសម្រាប់សមុទ្រចិនខាងត្បូង» នៅសណ្ឋាគារឆ្នេរថ្មី ខេត្តព្រះសីហនុ

  • ហេង គីមឆន/
    15/06/2026

    លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវ:លើកទី៩ TVET DAY ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញ ការងារ និងប្រាក់ចំណូល”