នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤
លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំផ្នែក បានទទួលបដិសណ្ឋារកិច្ចក្រុមគណៈប្រតិភូតំណាងស្ថានទូតព្រះរាជាណាចក្រថៃប្រចាំប្រទេសកម្ពុជា និងតំណាងទីភ្នាក់ងារសហប្រតិបត្តិការណ៍អន្តរជាតិថៃ(TICA) ដែលអញ្ជើញមកទស្សនកិច្ចនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងពិនិត្យមើលសមិទ្ធិផលអគារសង្គ្រោះបន្ទាន់ អគារបោកគក់និងរម្ងាប់មេរោគរួម និងឧបករណ៍ សម្ភារៈ បរិក្ខារពេទ្យ ដែលបានឧបត្ថម្ភ ការសាងសង់ និងជួសជុលកែលម្អដោយ TICA កន្លងមក។ ខណៈពេលនោះលោកប្រធានមន្ទីរពេទ្យ ក៏បានធ្វើបទបង្ហាញអំពីសមិទ្ធិផលដែលTICA បានឧបត្ថម្ភ និងការប្រើប្រាស់អគារ និងឧបករណ៍ សម្ភារៈ បរិក្ខារទាំងនោះចំគោលដៅ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋដែលមកទទួលសេវា និងការឧបត្ថម្ភការបណ្ដុះបណ្ដាលដល់មន្ត្រីមន្ទីរពេទ្យន្លងមក។
TICA គឺជាដៃគូរអភិវឌ្ឍន៍អន្តរជាតិដ៏ធំមួយជាមួយមន្ទីរពេទ្យបង្អែកខេត្តកោះកុងក្នុងកិច្ចសហប្រតិបត្តិការលេីការភិវឌ្ឍ ទាំងហេដ្ឋារចនាសម្ព័ន ឧបករណ៍ សម្ភារៈបរិក្ខារពេទ្យ និងការបណ្តុះបណ្តាលធនធានមនុស្ស ។
ថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ។