រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ៖ ចុះប្រមូលព័ត៌មានប្រជាពលរដ្ឋរស់នៅលើទីតាំងដីចម្ការឈើអាកាស្យារបស់រដ្ឋ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរទទួលបន្ទុករួម បានដឹកនាំក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ចុះប្រមូលព័ត៌មានប្រជាពលរដ្ឋរស់នៅលើទីតាំងដីចម្ការឈើអាកាស្យារបស់រដ្ឋ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ក្រុមការងារចុះប្រមូលព័ត៌មានលើទីតាំងដីចម្ការឈើអាកាស្យា ដោយមានការចូលរួមពីក្រុមការងាររដ្ឋបាលខេត្តកោះកុង អាជ្ញាធរដែនដី និងមន្ត្រីមន្ទីរអង្គភាពពាក់ព័ន្ធសរុបអ្នកចូលរួមចំនួន ២២នាក់ ស្រី ០៣នាក់។

ថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង