លោក ផល សុផាន់ណា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញដឹកនាំក្នុងកិច្ចប្រជុំ រវាងក្រុមហ៊ុនដឹកថ្ម និងក្រុមហ៊ុនដឹកអាកាស្យា ដើម្បីពិភាក្សាបញ្ហាផ្លូវដែលកំពុងខូចខាតដោយសាឡានដឹកថ្ម និងដឹកអាកាស្យាចាប់ពីផ្លូវ ៤៨ ចូលមកផ្លូវជីផាត ដោយមានការចូលរួមពី លោក ម៉ែន ផល្លី ប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង និងលោក ម៉ឹង សុភា មេឃុំជីផាត ក្រុមប្រឹក្សាឃុំ ព្រមទាំងតំណាងក្រុមហ៊ុនទាំងពីរ។ ជាលទ្ធផល ក្រុមហ៊ុនទាំងពីរនឹងជួសជុលផ្លូវដែលខូចខាត ជូនប្រជាពលរដ្ឋនៅក្នុងពេលឆាប់ៗខាងមុខនេះ។
ថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤