ថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ លោកស្រី ពៅ ចន្ធី អនុប្រធានមន្ទីរ តំណាងលោក អៀត វណ្ណា ប្រធានមន្ទីរផែនការខេត្តកោះកុង ដឹកនាំក្រុមការងារ ចូលរួមសិក្ខាសាលាឆ្លងសេចក្តីព្រាងសៀវភៅណែនាំ ស្តីពីការប្រមូលទិន្នន័យសហគមន៍ជាមួយមន្ទីរវិស័យជុំវិញខេត្ត នៅខេត្តឧត្តរមានជ័យ
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គូ ជាលី អនុរដ្ឋលេខាធិការ នៃក្រសួងផែនការ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សិក្ខាកាមសរុប ៧៥នាក់ ស្រី១៣នាក់ សិក្ខាសាលារៀបចំដោយ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ នៃអគ្គលេខាធិការដ្ឋានប្រជាជន និងអភិវឌ្ឍន៍ នៃក្រសួងផែនការ ធ្វើនៅខេត្តឧត្តរមានជ័យ មានរយះពេលពីរថ្ងៃ ថ្ងៃ១០ នឹងថ្ងៃ១១ ខែកញ្ញា ឆ្នាំ២០២៤ គោលបំណងនៃសិក្ខាសាលាគឺណែនាំស្តីពីការប្រមូលទិន្នន័យសហគមន៍ គ្រប់គ្រងទិន្នន័យសហគមន៍ ការបែងចែក និងរៀបចំប្រភេទសហគមន៍តាមវិស័យនីមួយៗ និងកិច្ចពិភាក្សា សេចក្តីព្រាងសៀវភៅណែនាំ ស្តីពីការប្រមូលទិន្នន័យសហគមន៍ ។