លោក ទុំ នី អភិបាលស្ដីទីស្រុកថ្មបាំង បានដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេច លើការរៀបចំទិន្នន័យសុរិយោដីក្នុងភូមិសាស្រ្តខេត្តកោះកុង ជា Shapefiles ដោយរួមបញ្ចូលតំបន់ការពារ តំបន់ឧទ្យានជាតិ តំបន់គម្របព្រៃឈើ តំបន់ព្រៃកោងកាង តំបន់ប្រភពទឹកធម្មជាតិ និងតំបន់ឆ្នេរសមុទ្រ និងព្រែក មានការអញ្ជើញចូលរួម ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់និងភូមិបាលស្រុក អាជ្ញាធរភូមិ មេឃុំគ្រប់ឃុំ នៅសាលប្រជុំសាលាស្រុកថ្មបាំង។
ថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤