ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣០ នាទីព្រឹកលោក សៀង ថន មេឃុំថ្មដូនពៅ និងលោកមេភូមិ ទាំងពីរភូមិបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យ និងសម្រេចលើការរៀបចំទិន្នន័យសុរិយោដីក្នុងភូមិសាស្ត្រស្រុកថ្មបាំង ជា Shape files ដោយរួមបញ្ចូលតំបន់ការពារ តំបន់ឧទ្យានជាតិ តំបន់គម្របព្រៃឈើ តំបន់ព្រៃកោងកាង តំបន់ប្រភពទឹកធម្មជាតិ និងតំបន់ឆ្នេរសមុទ្រ និងព្រែក ។ ក្រោមអធិបីភាព លោក ទុំ នី អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង តំណាងដ៏ខ្ពង់ខ្ពស់លោកស្រី ទួត ហាទីម៉ា អភិបាលនៃគណៈអភិបាលស្រុកថ្មបាំង ។ នៅសាលប្រជុំសាលាស្រុកថ្មបាំង
ថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនិងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤
September,10, 2024